Zidane ​៖​ការ​ប្ដូរ​តាក់តិច ​ទំនង​ជា​ធ្វើ​ឱ្យ​ក្រុម Real ​បាត់​២​ពិន្ទុ​យប់មិញ​

​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​។

​លទ្ធផល​ស្មើ​គ្នា​នេះ ​ត្រូវ​បាន​លោក Zidane ​មើល​ឃើញ​ថា​ដោយសារ​តែ​លោក​បាន​ផ្លាស់​ប្ដូរ​បច្ចេកទេស​នៅ​ដើម​តង់​ទី​២ ​ទើប​បណ្ដាល​ឱ្យ​ក្រុម Real Madrid ​មិន​អាច​ទទួល​បាន​៣​ពិន្ទុ។ ​លោក​ថា ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​តំបន់​ប្រយុទ្ធ​ដល់​ទៅ​៣​នាក់​នោះ ទំនង​ជា​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ទៅ​ជា​ពិបាក​ក្នុង​ការ​លេង​ទៅ​វិញ​ទេ ​មិន​បាន​ល្អ​ប្រសើរ​តាម​ការ​គ្រោង​ទុក​ឡើយ។

​អ្នក​ចាត់ការ​បារាំង​បាន​និយាយ​បែប​នេះ​ទៀត​ថា​៖ “ខ្ញុំ​បាន​ប្ដូរ ព្រោះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ជាមួយ​ការ​ដណ្ដើម​បាល់​របស់​ក្រុម​យើង។ ​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ ​ព្រោះ​បន្ទាប់​ពី​១​ម៉ោង​មក ​ក្រុម​យើង​បាន​បង្ហាញ​ការ​នឿយហត់ ​ទើប​យើង​ត្រូវ​ប្ដូរ។ តែ​ការ​ប្ដូរ​របស់​ខ្ញុំ ​បាន​ធ្វើ​ឱ្យ​ក្រុម​យើង​ឈឺ​ចាប់​ទៅ​វិញ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT