Ancelotti ​រំពឹង Everton ​អាច​ជាប់ Top4 ​រដូវ​កាល​នេះ​

​ក្រុម Everton ​បាន​យក​ឈ្នះ​លើ​ក្រុម ​Southampton ​ក្នុង​លទ្ធផល​ ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Everton ​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម Liverpool ​ទៅ​ហើយ ​និង​ពួកគេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ប្រសិន​បើ​ឈ្នះ​១​ប្រកួត​ក្នុង​ដៃ​នេះ​ទៀត ​ក្រុម Everton ​អាច​នឹង​ឡើង​ដល់​លេខ​៤​ក្នុង​តារាង Premier League ​ឯ​ណោះ។ ​

​ក្រោយ​ពី​ចប់​ការ​ប្រកួត​លោក Ancelotti ​បាន​និយាយ​ថា​ក្ដី​ស្រមៃ​តាំង​ពី​ដើម​រដូវ​កាល​មក​ក្នុង​ការ​បាន​ចូល​ក្នុង​តំបន់ Top4 ​នោះ ​កាន់​តែ​កៀក​មែនទែន​ហើយ។ ​ទម្រង់​លេង​របស់​កូន​ក្រុម​ល្អ ​និង​មាន​ទំនុក​ចិត្ត​ណាស់​ក្នុង​ការ​ប្រកួត។ ​ដូច្នេះ​ហើយ ​ការ​ជាប់​ក្នុង Top4 ​នា​រដូវ​កាល​នេះ គឺ​នៅ​តែ​មាន​សង្ឃឹម​ច្រើន​សម្រាប់​ក្រុម Everton ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT