Bartomeu ​ត្រូវ​ឃាត់​ខ្លួន ​រឿង​ពុក​រលួយ​ក្នុង​ការ​ដឹក​នាំ​ក្រុម Barcelona ​

លោក Joseph Maria Bartomeu អតីត​ប្រធាន​ក្លឹប Barcelona ត្រូវ​បាន​នគរបាល​តំបន់​កាតាឡាន់ ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​។

​ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​ប៉ូលិស​ក្នុង​តំបន់​រក​ឃើញ​ភាព​មិន​ប្រក្រតី​ទាក់ទង​ទៅ​នឹង​ការ​ដឹក​នាំ​របស់​លោក​ Bartomeu ​ជាមួយ​ក្រុម FC Barcelona ​នា​ពេល​កន្លង​ទៅ​នេះ​។ ​Bartomeu ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​មនុស្ស​៤​នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​ ក្នុង​នោះ​មាន​នាយក​ប្រតិបត្តិ​របស់ Barca លោក Oscar Grau ប្រធាន​ផ្នែក​ច្បាប់​​លោក Roman Gomez Ponti និង​លោក Jaume Masferrer។

ការ​ឃាត់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ Barcelona ត្រូវ​បាន​រក​ឃើញ​បាន​ជួល​​​​​កាសែត​ខុស​ច្បាប់​ឲ្យ​សរសេរ​លាភ​ព័ណ៌​​វាយ​ប្រហារ​​ទៅ​លើ​កីឡាករ​បច្ចុប្បន្ន​និង​អតីត​កីឡាករ​របស់​ពួក​គេ តាម​បណ្ដាញ​សង្គម​នានា៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT