Han Zi Hao រៀន​បទ​ពិសោធ​ចាស់​ដើម្បី​ផ្តួល Noi ឲ្យសន្លប់ថ្ងៃសុក្រនេះ

វិល​ទៅ​កាន់​អតីត​កាល​ដែល​មិន​អាច​ភ្លេច​បាន​ក្នុង​ពិភព​ប្រដាល់​មួយ​ថៃ ជើង​ខ្លាំង​ចិន Han Zi Hao ដឹង​ថា គ្រប់​ដៃ​គូ​ទាំង​អស់​សុទ្ធ​តែ​ខ្លាំង​សម្រាប់​រូប​គេ​ជួប​កន្លង​មក​គឺ​​​ផ្តល់​ជា​​មេរៀន​​ក្នុង​គោល​បំណង​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ ONE Championship។

ការ​ប្រកួត​បន្ទាប់​របស់​អតីត​អ្នកប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​​នឹង​ត្រូវ​តតាំង​នឹង​កីឡាករ Adam Noi ក្នុង​ទម្ងន់ bantamweight នៃ​ព្រឹត្តិការណ៍ ONE: FISTS OF FURY II ដែល​ជា​កម្មវិធី​ថត​ចាក់​ផ្សាយ​នា​​ថ្ងៃសុក្រ​ ទី​៥ ខែ​មីនា​នេះ ។

ចាប់​តាំង​ពី​ចាញ់ចាញ់ Nong-O Gaiyanghadao សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Bantamweight កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ Han បាន​វិល​ត្រឡប់​មក​វិញ ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ “Jordan Boy” Mohammed Bin Mahmoud ក្នុង​ខែ​តុលា ឆ្នាំ​មុន

កីឡាករ​អាយុ​២៥​ឆ្នាំ​​រំលឹក​ពី​ការ​ប្រកួត​ជា​មួយ Noi នៅកីឡដ្ឋាន Singapore Indoor Stadium​នា​ពេល​ខាង​មុខ​នេះ​ថា ៖«បន្ទាប់​ពី​ប្រកួត​ជា​មួយ Nong-O ខ្ញុំ​បាន​ត្រៀម​ខ្លួន​ច្រើន​ណាស់​ដើម្បី​ជួប​ដៃ​គូ​ផ្សេង​ទៀត»។

«ខ្ញុំ​បាន​រៀន​ពី​របៀប​លុក​ដោយ​បិទ​ភ្នែក​មិន​មែន​ជម្រើស​ដ៏​ឆ្លាត​នោះ​ទេ។ យើង​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ និង​ជំនាញ។ បើ​ពុំ​នោះ​ទេ យើង​គ្រាន់​តែ​ឡើងសង្វៀន​កំដ​ដៃ​គូ​តែ​ប៉ុណ្ណោះ។ នោះ​មែន​ជា​ការ​ប្រកួត​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា Han Zi Hao ឥឡូវ​នេះ​ល្អ មិន​មែន​ដូច​ពី​មុន​ទេ»។

បុរស​មក​ពី​ខេត្ត​ហេណាន់ ប្រទេស​ចិន​​មិន​ត្រឹម​តែ​បន្ថែម​ជំនាញ​មួយ​កំភ្លេ​​​​ដោយ​សារ​បទ​ពិសោធ​ជា​មេ​រៀន​កន្លង​មក​នោះ​ទេ។ គាត់​ថែម​ទាំង​បាន​ហាត់​ពត់​លត់​ដំ​ផ្លូវ​ចិត្ត​ក្នុង​អន្តរកាល​ខូវិត-១៩ ទៀត​ផង។

Han និយាយ​ថា ៖«ថ្នត់​គំនិត​របស់​ខ្ញុំ​​គឺ​​ជា​ថាមពល​ខ្លាំង​បំផុត។ គ្មាន​បញ្ហា​ទេ​ថា តើ​ដៃ​គូ​អស្ចារ្យ​ ខ្លាំង​យ៉ាង​ណា ក៏​ខ្ញុំ​ស្វាគមន៍​បាន ហើយ​អាច​ទប់​ទល់​ជា​មួយ​ជា​និច្ច ដូច្នេះ​ខ្ញុំ​អាច​មាន​ឱកាសបញ្ចប់​ការ​ប្រកួត និង​ទទូល​បាន​ជ័យជម្នះ»។

«ដោយ​សារ​ខូវិត-១៩ ខ្ញុំ​​អត់​បាន​ឡើង​ប្រកួត​ច្រើន​ដូច​មុន​​ទេ​ ដូច្នេះ​ខ្ញុំ​បាន​ហ្វឹក​ហាត់​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់​ដើម្បី​បង្កើត​ថាមពលល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រកួត​ជា​មួយ​ដៃ​គូ​ឆ្នើម​​ៗ​»។

សម្រាប់​ដៃ​គូ Noi កីឡាករ​ចិន​ត្រូវ​ជូប​នឹង​ម្ចាស់​ជើង​ឯក​មួយ​ថៃ​ពិភព​លោកIFMA ពីរ​សម័យ​កាល​ដែលមក​ពី​ជំរំ​ហ្វឹក​ហាត់​ដ៏​ល្បVenum Training Camp ក្នុង​ខេត្ត​បាទីយ៉ា ប្រទេស​ថៃ

កីឡាករ​បារាំង​-អាហ្សេរី​អាយុ​២១​ឆ្នាំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្ម្មណ៍​សម្រាប់​ការ​ប្រកួត​ ONE Super Series លើក​ដំបូង​ជា​មួយ​កីឡាករ Leo Pinto ហើយ Han​ពិត​ជា​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​ចំណុច​ខ្លាំង​របស់​ដៃ​គូ។

Han បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ឃើញ​ការ​ប្រកួត​របស់​គាត់់​កន្លង​មក។ ក្បាច់​វ៉ៃ​របស់​គាត់​ពិត​​ល្អ។ គាត់​មាន​ជំនាញ​មួយ​ថៃ។ ខ្ញុំ​ជឿ​ថា ការ​ប្រកួត​នេះ​នឹង​តឹង​តែង​ខ្លាំង»។

«ចំណុច​ខ្លាំង​របស់​គាត់​គឺ​ក្បាច់​វ៉ៃ​មានសន្ទុះ​ ហើយ​​ការ​​ទាត់​របស់​គាត់​​គ្រោះថ្នាក់​ណាស់។ ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទាត់​របស់​គាត់។ ចំណុច​ខ្សោយ​របស់​គាត់​គឺ​មើល​ទៅ​ កាយ​សម្បទា​របស់​គាត់​មិន​សូវ​រឹង​មាំប៉ុន្មាន​ទេ ជា​ពិសេស​នៅ​ពាក់​កណ្តាល​ទឹក​ទី​២​ និង​ទឹក​ទី​៣ កម្លាំង​ស៊ុហ្វ​របស់​គាត់​​ថយ​ចុះ​ច្រើន»។

Han បាន​ប្រកួត​៥​ទឹក​ពេញ​ជា​មួយ​ជើង​ខ្លាំង Nong-O ​​ធ្លាប់​វ៉ៃ​ជា​មួយKongsak P.K.Saenchaimuaythaigym និង​ Mehdi “Diamond Heart” Zatout នៅ​លើ​ឆាក​អន្តរជាតិ ដូច្នេះ​គាត់​ដឹង​ថា គាត់​អាច​រក្សា​ជំហរ​ឆ្ពោះ​ទៅ​មុខជា​មួយ​ដៃ​គូ​ខ្លាំង​ដល់​ទី​បញ្ចប់​បាន​ដោយ​គ្មាន​បារម្ភ​រឿង​សន្លប់​ឡើយ។

សម្រាប់​ដៃ​គូ Noi ដែល​មាន​បទ​ពិសោធ​តិច​គឺ​ជា​​កត្តា​មាន​ប្រៀប​របស់​តារា​ប្រដាល់​ចិន។ គាត់​បាន​និយាយ​ថា ៖«គាត់​ជា​ប្រភេទ​កីឡាករ​វ៉ៃ​គឃ្លើន ហើយ​ខ្ញុំ​ចូល​ចិត្ត​របៀប​វ៉ៃ​ស្ងប់​ស្ងៀម។ ភាព​ខុស​គ្នា​ធំ​បំផុត​គឺ​​គាត់​អាច​ទាត់​បាន​ខ្លាំង ប៉ុន្តែ​កម្លាំង​ស៊ុហ្វ​របស់​គាត់​មិន​អាច​ពេញ​លេញ​គ្រប់​ទឹក​ល្អ»។

«នៅ​ពេល​គាត់​ហត់​នឿយ ខ្ញុំ​អាច​រក​ឱកាស​​ផ្តួល​គាត់​តែ​ម្តង។ ​ស្តាប់​ទៅ​ស្រួល​ តែ​ខ្ញុំ​មិន​​គិត​ថា យុទ្ធសាស្ត្រ​របស់ខ្ញុំប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ។ យ៉ាង​ណា ខ្ញុំ​គិត​ថា ជាឱកាស​ល្អ​សម្រាប់​ខ្ញុំ​ផ្តួលគាត់»។

Bantamweight Muay Thai stars Mohammed Bin Mahmoud and Han Zi Hao fight at ONE: REIGN OF DYNASTIES II

នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ កីឡាករមក​ពី​ខេត្តេហេហាន់ដាក់​ផែន​ការ​ផ្តួល​ដៃ​គូ​ឲ្យ​លឿន​បំផុត​​ដើម្បី​ឡើង​ទៅ​កាន់​កំពូល​តារាង​ចំណាត់​ថ្នាក់​វិញ។

«ខ្ញុំ​អាច​​ឡើង​ទៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​បាន​ បើ​ខ្ញុំ​អាច​យក​ឈ្នះ​គាត់។ និយាយ​រួម​ គាត់​ជា​កីឡាករ​ប្រដាល់​មួយ​​​ថៃ​ដ៏​ឆ្នើម​ម្នាក់។ មិន​ថា ខ្ញុំ​ផ្តួល​គាត់​ឲ្យ​សន្លប់ ឬ​ខ្ញុំ​សន្លប់​ តែ​ខ្ញុំ​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​មិន​សន្លប់​ទេ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT