Vinicius ​ស៊ុត​១​គ្រាប់​ជួយ Real Madrid ​យក​១​ពិន្ទុ​ពី Real Sociedad ​

ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​ក្រុម​ភ្ញៀវ​ Real Sociedad ​រក​បាន​១​គ្រាប់​មុន ​ដោយ​ Portu ​នៅ​នាទី​៥៥ ​ប៉ុន្តែ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​ខ្សែ​ប្រយុទ្ធ Vinicius ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​លទ្ធផល ​១-១ ​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ​ធ្វើ​ឱ្យ​ក្រុម​ទាំង​ពីរ​ចែក​គ្នា​ត្រឹម​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ។

​តាម​ពិន្ទុ​នេះ ​ក្រុម Real Madrid ​ស្ថិត​នៅ​លេខ​៣​ក្នុង​តារាង ​មាន​៥៣​ពិន្ទុ ​និង​លេខ​២​ក្រុម FC Barcelona ​នៅ​លេខ​រៀង​ទី​២​ក្នុង​តារាង ​មាន​៥៣​ដែរ តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។ ​ក្រុម​លេខ​១​នោះ Atletico Madrid ​មាន​៥៨​ពិន្ទុ​ឯ​ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT