Pep ​ថា Aguero ​ទាល់​តែ​លេង​ដល់​កំពូល​ឡើង​វិញ ទើប​អាច​ជាប់​១១​នាក់​ដំបូង​

​Pep Guardiola ​បាន​បញ្ជាក់​ច្បាស់​ៗ​ថា ​ខ្សែ​ប្រយុទ្ធ Sergio Aguero ​នឹង​ត្រូវ​ប្រឹងប្រែង​ខ្លាំង​មែនទែន ទើប​អាច​ចូល​លេង​ជម្រើស​ដំបូង​ឱ្យ​ក្រុម Manchester City ​វិញ​បាន​។

​ Aguero ខកខាន​ការ​ប្រកួត​ជា​ច្រើន​មែនទែន ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​របួស ​និង​ឆ្លង​មេរោគ​កូវីដ​១៩ ​បន្ដ​បន្ទាប់​មក។ ​ការ​អវត្តមាន​ច្រើន​នេះ ​បាន​ក្លាយ​ជា​កង្វល់​សម្រាប់​លោក Pep ​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ឡើយ​វិញ ត្បិត​អី​កីឡាករ​ក្នុង​ក្រុម​កំពុង​ធ្វើ​បាន​ល្អ​ស្រាប់​ទៅ​ហើយ។

​អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ថា​៖ “គាត់​បាន​ដឹង​ទៅ​ហើយ។ គាត់​បាន​ដឹង​តាំង​ពី​ដំបូង​មក​ហើយ​ថា អ្នក​ដែល​ត្រូវ​លេង​បាន​គឺ​នឹង​ត្រូវ​លេង។ ​វា​ជា​រឿង​សម​ហេតុផល​សម្រាប់​កីឡាករ​គ្រប់​គ្នា។ ​ប្រសិន​បើ​នរណា​លេង​ល្អ​ដល់​កម្រិត​នោះ គេ​នឹង​មាន​ឱកាស​បាន​ចូល​លេង​ជម្រើស​ដំបូង។ Sergio ​នឹង​ត្រូវ​លេង​ឱ្យ​ដល់​កម្រិត​កំពូល​វិញ ទើប​អាច​មាន​ឱកាស​ចូល​ជួយ​ក្រុម​វិញ​បាន​”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT