Terengganu ប្រកាស​ពី​ភាព​ជោគជ័យក្នុង​ការ​លក់​អាវ​មិន​ចាញ់​ក្រុមសេដ្ឋី JDT ខណៈអាវក្រៅដីលក់ដាច់ខ្លាំង

ក្រុមហ៊ុនផលិតសម្ភារៈកីឡាក្នុងស្រុកដែលមានប្រជាប្រិយឈ្មោះ Al-Ikhsan Sports បានបញ្ជាក់ថាអាវជាង ៥០០០ សម្រាប់របស់​ក្លិប Terengganu Football Club (TFC) ត្រូវបានដាក់លក់ចាប់តាំងពីថ្ងៃពីម្សិលមិញ។

អាវរបស់​ក្លិបTFC រដូវ​កាល២០២១ ត្រូវបានគេមើលឃើញថាបានប្រើប្រាស់ការរចនាប្លែកខុសពីមុនហើយអាវ” ក្រៅ​ដី” របស់​ក្លិបត្រូវបានគេរាយការណ៍ថា​លក់ដាច់ជាងគេព្រោះវាប្រើពណ៌គួរអោយទាក់ទាញ។

ប្រាក់ចំណូលពីការលក់ច្រើនជាង ៥០០,០០០ រីងហ្គិត ត្រូវបានកត់ត្រាដោយជោគជ័យចាប់តាំងពីថ្ងៃដំបូងនៃការលក់កាល​ពី​ម្សិលមិញ។ អាវយឺតរបស់ក្រុម TFC នេះអាចរកបាននៅតាមហាង Al-Ikhsan ទាំងអស់ដែលបានជ្រើសរើស និងនៅហាងលក់​សម្លៀកបំពាក់របស់​ក្លិបផង​ដែរ ។ តាមពិតបរិមាណអាវរបស់ TFC ក៏មានកំណត់នៅពេលនេះដែរ ដោយសារតែតម្រូវការខ្ពស់ពីអ្នកគាំទ្របាល់ទាត់ក្នុងស្រុក។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT