កម្មវិធី​ប្រកួត​និង​តារាងកាលវិភាគលីគរដូវ​កាល​ថ្មី​បង្ហាញឲ្យ​ដឹង​ហើយ!

គណៈកម្មការរៀបចំការ​ប្រកួតបាល់​ទាត់​កម្ពុជាហៅកាត់​ថា CNCC បាន​បង្ហាញកាលវិភាគ និង​កម្មវិធី​ប្រកួត​ក្នុងពាន​រង្វាន់ក្របខ័ណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League រដូវ​កាល​២០២១ខណៈជំនួប​បើក​ឆាក​ក្នុង​សប្ដាហ៍​ទី​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ក្រុម​ការពារ​តំណែង​ជើងឯកប៉ះ​ក្រុម​ខ្លាំង​ណាហ្គាវើល។

ទោះ​បី​ជា​កាលវិភាគការ​ប្រកួត​នេះ​ចេញ​ជាផ្លូវ​ការ​មែន​ក្ដី! ប៉ុន្តែ​ការ​ប្រកួតមួយចំនួន​អាច​នឹង​ផ្លាស់ប្ដូរជាយថាហេតុណាមួយ​ក៏​មិន​ដឹង​ ព្រោះ​កាល​វិភាគខ្លះជាប់​ក្នុង​ថ្ងៃ FIFA Day ដែល​ត្រូវ​សម្រាក​សម្រាប់​ប្រកួតក្នុងជម្រើស​ជាតិ​ហើយ​នៅ​មាន​ការ​ប្រកួត AFC Cup ដែល​មាន​ក្រុម​បឹង​កេត​និង​វិសាខា​ចូលរួម។

ខាង​ក្រោម​នេះ​ជា​កាលវិភាគពេញ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT