Wenger ​បាន​ទៅ​ដល់​ប្រទេស​លីបេរីយ៉ា ​ដើម្បី​ទទួល​ពាន​រង្វាន់​មួយ​ហើយ

Arsene Wenger ​បាន​ទៅ​ដល់​ប្រទេស​លីបេរីយ៉ា​ហើយ ​ដើម្បី​ទទួល​ពាន​រង្វាន់​កិត្តិយស​មួយ ​ពី​ប្រធានាធិបតី​ប្រទេស​នេះ ដែល​ជា​អតីត​កីឡាករ​បាល់ទាត់​មួយ​រូប។

លោក George Weah ​ដែល​ជា​ប្រធានាធិបតី​ប្រទេស​លីបេរីយ៉ា​បច្ចុប្បន្ន​នេះ ​គឺ​ជា​អតីត​កីឡាករ​បាល់ទាត់​មួយ​រូប។ ​កាល​ពី​៣០​ឆ្នាំ​មុន ​លោក​ត្រូវ​បាន​លោក​Wenger ​ចុះ​កុងត្រា​យក ​អំឡុង​ពេល​នៅ​ដឹក​នាំ​ក្រុម Monaco ។

ដោយ​ឡែក​នេះ ​លោក Weah ​ក៏​បាន​អញ្ជើញ​លោក Wenger ​មក​ប្រទេស​លីបេរីយ៉ា ​វិញ ​ក្នុង​ន័យ​ទទួល​ពាន​រង្វាន់​កិត្តិយស​ពី​ប្រទេស​នេះ​ផ្ទាល់​តែ​ម្ដង។ ការ​អញ្ជើញ​មក​នេះ​ដែរ គឺ​លោក Weah ​បាន​ចាត់​ទុក​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​ដូច​ទៅ​នឹង​ឪពុក​ម្នាក់​អីចឹង ​ដោយ​លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​មិន​មាន Wenger ​ទេ ​លោក​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ។

George Weah ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប ​ដែល​លេង​ឱ្យ Monaco ​បាន​៤​រដូវ​កាល ​និង​រក​គ្រាប់​បាល់​បាន​​ច្រើន​ផង​ដែរ។ ​បទ​ពិសោធ​កីឡាករ​ច្រើន​ក្លឹប ​និង​លេង​ឱ្យ​ជម្រើស​ជាតិ​លីបេរីយ៉ា ៦០​ប្រកួត ​មាន​២២​គ្រាប់​មក ​រូប​លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​លីបេរីយ៉ា​កាល​ពី​ឆ្នាំ​មុន​តែ​ម្ដង៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT