AC Milan បន្ត​ក្តី​សង្ឃឹម​ប្រជែង​ពាន Serie A ក្រោយ​យក​ឈ្នះ Roma យប់​មិញ

ក្រុម AC Milan បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ AS Roma ដោយ​លទ្ធផល ២-១ ក្នុង​កីឡដ្ឋាន Stadio Olimpico កាល​ពី​ប្រកួត​ជុំ​ទី ២៤ ​យប់​មិញ។ ការ​យក​បាន ៣ ពិន្ទុ​រុញ​ឲ្យ Milan មាន ៥២ ពិន្ទុ​ចាញ់ ៤ ពិន្ទុ​ធៀប​ក្រុម​កំពូល​តារាង ហើយ Roma មាន ៤៤ ពិន្ទុ​ចាញ់ ២ ពិន្ទុ​ធៀប​នឹង​ក្រុម Top 4។

ជម្រើស​ដំបូង​របស់​ក្រុម​ទាំង​ពីរ ពេញ​ជើង​ទាំង​សង​ខាង​ដូច​គ្នា ហើយ​ក៏​មាន​ឱកាស​វាយ​សម្រុក​ទៅ​មក​ឥត​ឈប់ឈរ​ផង​ដែរ។ ​ម្ចាស់​ផ្ទះ Roma គ្រប់គ្រង​បាល់ ៥៤ ភាគរយ មាន​ឱកាស​ស៊ុត ១៨ លើក ចំ​គោលដៅ ៨ លើក រី​ឯ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់ ៤៦ ភាគរយ ស៊ុត ១៧ លើក​សរុប និង​ចំ​គោលដៅ ៩ លើក។

គ្រាប់​បាល់​បើក​ឆាក​កើត​ឡើង​នៅ​នាទី ៤៣ ពេល​ដែល Franck Kessie មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ ហើយ​រំលង​ដល់​តង់​ទី​ពីរ​នាទី ៥០ ទើប Jordan Veretout មាន​ឱកាស​តាម​ស្មើ​មួយ​គ្រាប់​វិញ។ លុះ​មិន​បាន ១០ នាទី​ផង​នោះ ស្រាប់​តែ Ante Rabic រក​បាន​មួយ​គ្រាប់​នាំ​មុខ និង​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT