កីឡាករ ៤ រូប​វិល​ត្រលប់​មក​វិញ​ហើយ​នៅ​ជំនួប Real Madrid ទល់ Real Sociedad យប់​នេះ

នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២ មិនា ឆ្នាំ ២០២១ ក្រុម​ Real Madrid នឹង​បើក​ការ​ប្រកួត​ទល់​ក្រុម Real Sociedad ដែល​វា​ជា​ប្រកួត​ជុំ​ទី ២៥ នៅ​ក្របខ័ណ្ឌ La Liga។

Real ដែល​រង​ទុក្ខ​ដោយ​សារ​កីឡាករ​របួស​ជា​ច្រើន​រូប​កាល​ពី​ថ្ងៃ​មុន ហាក់​បាន​បន្ថយ​ភាព​ឈឺក្បាល​សម្រាប់ Zinedine Zidane បន្តិច​វិញ​ហើយ​នៅ​ប្រកួត​យប់​នេះ ព្រោះ​មាន​កីឡាករ​សំខាន់ ៤ រូប​បាន​វិល​ត្រលប់​មក​វិញ។

នោះ​គឺ Marcelo, Fede Valverde, Alvaro Odriozola និង Rodrygo ដោយ​អ្នក​នៅ​បន្ត​អវត្តមាន រួម​មាន Sergio Ramos, Eder Militao, Karim Benzema និង Eden Hazard។

ខាង​ក្រោម​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​រួម​របស់ Real Madrid:

អ្នកចាំទី: Thibaut Courtois, Andriy Lunin and Diego Altube

ខ្សែការពារ: Alvaro Odriozola, Nacho, Raphael Varane, Ferland Mendy, Marcelo and Victor Chust

ខ្សែបម្រើ: Casemiro, Toni Kroos, Luka Modric, Isco, Fede Valverde and Sergio Arribas

ខ្សែប្រយុទ្ធ: Lucas Vazquez, Marco Asensio, Vinicius, Mariano, Rodrygo and Hugo Duro.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT