ស៊ុត​ទៅ​មក​ណាស់​ដែរ តែ​ចុង​ក្រោយ​បាន​ត្រឹម​ ០-០ នៅ​ជំនួប Chelsea-Man Utd

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Stamford Bridge កាល​ពី​យប់​មិញ​នៅ​ជំនួប​រវាង​ក្រុម​តោ​ខៀវ Chelsea និង​បិសាច​ក្រហម Manchester United បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ០-០។ ការ​ចែក​ម្នាក់ ១ ពិន្ទុ​នាំ​ឲ្យ United ​បច្ចុប្បន្ន​មាន ៥០ ពិន្ទុ រី​ឯ Chelsea មាន ៤៤ ពិន្ទុ។

ក្រឡេក​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ក្រុម​ដឹកនាំ​ដោយ​លោក Thomas Tuchel នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ​ទាំង​សាច់​គ្រប់គ្រង​បាល់ និង​ការ​ស៊ុត ដោយ​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាន ៥៨ ភាគរយ តាម​រយៈ​ការ​បញ្ជូន​ចេញ​ពី​ជើង ៦០៨ លើក មាន​ឱកាស​ស៊ុត ១៨ លើក ចំ​គោលដៅ ៦ លើក​ធំៗ។

រី​ឯ​ក្រុម​ភ្ញៀវ​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៨២ ភាគរយ នៅ​ចំណោម​ការ​បញ្ជូន​សរុប ៤៤៥ លើក ហើយ​ស៊ុត ១១ លើក ចំ​គោលដៅ ៤ លើក។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា ជាមួយ​ការ​មិន​ទទួល​រង​បរាជ័យ​នៅ​សារ​នេះ​ដែរ សម្រាប់ United គឺ​មិន​ទាន់​ចាញ់ ២០ ប្រកួត​ហើយ​ក្នុង​លីគ​នៅ​ក្រៅ​ដី ដោយ​ឈ្នះ ១៣ និង ស្មើ ៧ ពោល​ជា​ក្រុម​ទី ៥ ដែល​រក្សា​ស្ថិតិ​បាន​យូរ​បំផុត​ធៀប​នឹង​ក្រុម​ទី ១ គឺ Arsenal ធ្វើ​បាន ២៧ ប្រកួត​ម្តង និង ២៣ ប្រកួត​ម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT