Floyd ទិញ​នាឡិកា​ដាំ​ពេជ្រ​តម្លៃ​បំបែក​កំណត់ត្រា ជូន​ចៅប្រុស​ដែល​ទើប​កើត​បាន ៥ សប្ដាហ៍

អតីត​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ​បាន​បំបែក​នូវ​កំណត់ត្រា​ថ្មី​មួយ នាម​ជា​អ្នក​ដែល​បាន​ជាវ​នាឡិកា​មាន​តម្លៃ​ថ្លៃ​បំផុត​សម្រាប់​ក្មេង​ទើប​តែ​ចាប់​កំណើត ហើយ​នោះ​គឺ​ជា​កាដូ​ដ៏​ពិសេស​សម្រាប់​ចៅ​ប្រុស​របស់​ខ្លួន។

ឈ្មោះ​ជា​ជីតា ដែល​មាន​អាយុ​ទើប​តែ ៤៤ ឆ្នាំ បាន​ចាយ​លុយ​ប្រមាណ ៤៥ ០០០ ដុល្លារ ទិញ​នូវ​នាឡិកា​ដាំ​ពេជ្រ​ម៉ាក Rolex Oyster Perpetual Datejust ដល់​ចៅ​ប្រុស​ដែល​មាន​ឈ្មោះ Kentrel Jr. មាន​អាយុ​ទើប​តែ ៥ សប្ដាហ៍។ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ក្រោយ​មាន​ការ​ចែករំលែក​នៅ​វីដេអូ​និង​រូបភាព​ពី​សំណាក់​កូន​ស្រី​បង្កើត​របស់ Floyd និង​ជា​ម្ដាយ​របស់​ទារក។

ម្តាយ​របស់ Kentrel Jr. គឺ​មាន​ឈ្មោះ Lyanna Mayweather ជា​កូន​ស្រី​បង្កើត ដែល​ត្រូវ​បាន​ Floyd ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​ថា “Yaya” មាន​អាយុ​ទើប​តែ ២០ ឆ្នាំ​ប៉ុណ្ណោះ។ នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Rapper អាមេរិក អាយុ ២១ ឆ្នាំ មាន​ឈ្មោះ Kentrell DeSean Gaulden ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា YoungBoy ដោយ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ ២០១៩ មក​ម្ល៉េះ។

Yaya មាន Follower លើ Instagram ជាង ១,៤ លាន​នាក់ ហើយ​ជានិច្ចកាល​នាង​ក៏​រមែង​ទទួល​បាន​កាដូ​ដែល​មាន​តម្លៃ​ជា​ច្រើន​ពី​ឪពុក​របស់​នាង តួ​យ៉ាង​ដូច​ជា​កាដូ​ថ្ងៃ​បុណ្យ​ណូអែល​រថយន្ត Mercedes Benz តម្លៃ​ជិត ៣០ មុឺន​ដុល្លារ ​និង​កាបូប​យួរ​ដៃ​ដែល​មាន​តម្លៃ​រាប់​មុឺន​ដុល្លារ​ផ្សេង​ទៀត។ មិន​ចាំ​បាច់​ទៅ​មើល​អី​ច្រើន មើល​តែ​ឈ្មោះ​លើ Instagram របស់​នាង ដាក់​សុទ្ធ​តែ MoneyYaya ដែល​តំណាង​ឲ្យ​លុយ​ពេញធឹង​តែ​ម្តង។

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់ Yaya គឺ​ត្រង់​កម្ពស់​របស់​នាង ដែល​នាង​ខុស​ពី​បងប្អូន​និង​ឪពុក ពោល​គឺ​មាន​កម្ពស់​ទាប​ត្រឹម​តែ ១,៤៩ ម៉ែត្រ​ប៉ុណ្ណោះ។

បង្វែរ​មក​តម្លៃ​នាឡិកា ៤៥ ០០០ ដុល្លារ​ដែល Floyd បាន​ទិញ​សម្រាប់​ចៅប្រុស​ទើប​តែ​កើត​នោះ​វិញ គឺ​មើល​ទៅ​វា​ពិត​ជា​ធំធេង​ណាស់​ ប៉ុន្តែ​សម្រាប់​លោក​ផ្ទាល់​ដែល​ជា​សេដ្ឋី​លុយ​វាល់​លាន គឺ​រាប់​ថា​ជា​បំណែក​តូច​មួយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល Floyd មាន​បណ្តុំ​នាឡិកា​ដែល​ខ្លួន​ប្រើប្រាស់​សរុប​ជិត ២០ លាន​ដុល្លារ ខណៈ​ដែល​ចំណូល​រក​បាន​សរុប​មាន​ច្រើន​ជាង ១ ពាន់​លាន​ដុល្លារពីវិស័យប្រដាល់។

ថ្មីៗ​នេះ​បុរស​សញ្ជាតិ​អាមេរិក ក៏​កំពុង​ប្រលូក​ក្នុង​ការ​ដេញ​ថ្លៃ​ចង់​ទិញ​យក​រថយន្ត Maybach 62S Landaulet សេរ៊ី​ឆ្នាំ ២០០៩ ទៅ​ក្នុង Car Collection របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរ ដោយ​វា​មាន​តម្លៃ​ជាង ២,៦៥ លាន​ដុល្លារ ហើយ​អ្វី​ដែល​ពិសេស​នោះ​វា​ជា​រថយន្ត​មាន​តែ ៨ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក និង​សព្វថ្ងៃ​មាន ២ គ្រឿង​ស្ថិត​ក្នុង​ដៃ​របស់ Rapper ល្បីឈ្មោះ Drake និង DJ Khaled។

គួរ​បញ្ជាក់​ដែរ​ថា Floyd Mayweather បាន​ចូល​និវត្ត​ពី​សង្វៀន​ប្រដាល់​កាល​ពី​ថ្ងៃ​ទី ២៦ សីហា ឆ្នាំ ២០១៧ ហើយ​ឆ្លង​កាត់​ការ​ប្រកួត ៥០ លើក គឺ​ឈ្នះ​ទាំង ៥០ និង​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ចំនួន ២៧ លើក។ Floyd បាន​ឡើង​សង្វៀន​លក្ខណៈ​អាជីព​លើក​ចុងក្រោយ​ទល់​អ្នក​ប្រដាល់ MMA គឺ Conor McGregor ដែល​កាល​នោះ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ត្រឹម​តឹក​ទី ១០ និងធ្លាប់ប៉ះជើងខ្លាំងនៅតំបន់អាស៊ីគឺ Manny Pacquiao ហើយឈ្នះតាមរយៈលទ្ធផលកាត់សេចក្តី ១២ តឹក។

កន្លង​ទៅ​ក៏​លេចលឺ​ថា បុរស​ជាប់​រហស្សនាម “The Money Man” ត្រៀម​បើក​ការ​ប្រកួត​ទល់ YouTuber ល្បី​ឈ្មោះ Logan Paul ផង​ដែរ តែ​មិន​ទាន់​លេចចេញ​កាល​បរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ។ បើ​ក្លាយ​ជា​ការ​ពិត​នោះ​ក្នុង​ប្រកួត​ទល់ Logan សម្រាប់ Floyd នឹង​អាច​កើប​បាន​ច្រើន​ជាង ១០ លាន​ដុល្លារ​យ៉ាង​ធូរ៕​