Sergino Dest៖ “Barcelona នៅ​តែ​សង្ឃឹម​អាច​ឈ្នះ​ពាន La Liga រដូវ​កាល​នេះ”

ក្រុម​អ្នក​មាន​បុណ្យ Barcelona ទើប​តែ​បាន​យក​ឈ្នះ Sevilla ២-០ ​កាល​ពី​យប់​មិញ ហើយ​ក្រុម​ក៏​នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់ Sevilla ដដែល ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ សារ​នេះ​ជា​ជំនួប​នៅ Copa del Rey វគ្គ ៤ ក្រុម​ចុង​ក្រោយ ដែល​ជើង​ទី ១ Barcelona ចាញ់ ២-០។

បង្វែរ​មក​ក្របខ័ណ្ឌ La Liga ក្រុម​ដឹកនាំ​ដោយ​លោក Ronald Koeman ​ក៏​កំពុង​នាំ​មុខ​ក្លឹប Real Madrid ១ ពិន្ទុ​និង​នៅ​ចាញ់ ២ ពិន្ទុ​ធៀប​នឹង Atletico Madrid (ប៉ុន្តែ At សល់ ២ ប្រកួត​ក្នុង​ដៃ)។

ជាមួយ​គ្នា​នេះ សម្រាប់​ Dest ដែល​លេង​តំណែង​ខ្សែ​ការពារ​បាន​បង្ហាញ​ការ​ជឿជាក់​ថា៖ “ខ្ញុំ​គិត​ថា​ជ័យជម្នះ​នេះ​សំខាន់ ព្រោះ​យើង​នៅ​តែ​ស្ថិត​នៅ​ការ​ប្រកួតប្រជែង​ពាន La Liga ឆ្នាំ​នេះ ហើយ​សារ​មុន​យើង​ចាញ់​ Sevilla តែ​ថ្ងៃ​នេះ​យើង​បាន​ជ័យជម្នះ​នៅ ៣ ប្រកួត​ជាប់​គ្នា ពោល​ជ័យជម្នះ​វា​ពិត​ជា​រឿង​វិជ្ជមាន​សម្រាប់​ក្រុម”។

លោក​បន្ត​ទៀត​ថា៖ “ឥឡូវ​យើង​ត្រូវ​មក​ជួប​ពួក​គេ​សារ​ជា​ថ្មី តែ​លើក​នេះ Copa del Rey ដែល​យើង​ក៏​ត្រូវ​តែ​ឈ្នះ​ជា​ចាំបាច់​ផង​ដែរ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT