Ronaldo៖ ខ្ញុំ​ចង់​ឃើញ​កូន​ប្រុស​របស់​ខ្ញុំ ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ម្នាក់

Cristiano Ronaldo ​មាន​ក្ដី​ស្រមៃ​មួយ​ចង់​ឃើញ​កូន​ប្រុស​របស់​ខ្លួន ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ល្បី​ឈ្មោះ​ម្នាក់​នៅ​ថ្ងៃ​អនាគត ​ដោយ​ដើរ​តាម​គន្លង​របស់​ខ្លួន​ផ្ទាល់។

Cristiano Jnr ​មាន​វ័យ​៨​ឆ្នាំ ​បាន​បង្ហាញ​ចង្វាក់​លេង​របស់​ខ្លួន​ត្រឹម​វ័យ​នេះ​បាន​យ៉ាង​ល្អ ​ពេល​រូបគេ​នៅ​អេស្ប៉ាញ ​ហើយ Ronaldo ​​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ ​កីឡាករ​កំពូល​របស់​ព័រទុយហ្គាល់​បាន​និយាយ​ថា​កូន​ប្រុស​របស់​ខ្លួន ​កំពុង​តែ​ដើរ​តាម​កន្លង​ហើយ​នៅ​ត្រឹម​វ័យ​៨​ឆ្នាំ​នេះ។

កីឡាករ​កំពុង​លេង​ឱ្យ​ក្លឹប Juventus ​បាន​និយាយ​ថា​៖ “Jr ​គឺ​ពិត​ជា​ក្មេង​មាន​ការ​ប្រកួត​ប្រជែង ​គាត់​ដូច​ខ្ញុំ​នៅ​ពី​ក្មេង​អីចឹង។ គាត់​មិន​ចូល​ចិត្ត​ចាញ់ ​ហើយ​គាត់​ដូច​ខ្ញុំ​ណាស់ ១០០%។ ខ្ញុំ​ចង់​ឱ្យ​គាត់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ម្នាក់ ​ខ្ញុំ​គាំទ្រ​គាត់ ​ប៉ុន្តែ​បើ​គាត់​ចង់​អ្វី​ផ្សេង​ក៏​ខ្ញុំ​មិន​ហាម​គាត់​ដែរ។ គាត់​លឿន រហ័ស ​ហើយ​មាន​ជំនាញ​តាំង​ពី​ដើម​មក”៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT