Pique ​ថា Barcelona ​នៅ​មាន​ឱកាស​ឈ្នះ​ពាន​នៅ​ឡើយ​ទេ​

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ronald Koeman ​ហក់​ឡើង​ទៅ​លេខ​២​ក្នុង​តារាង La Liga ​វិញ​ហើយ ​និង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង AT Madrid ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ​និង​២​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ដោយ​មើល​ឃើញ​ថា​ក្រុម​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​ខ្សែ​ការពារ Gerard Pique ​បោះ​សម្ដី​ថា​ការ​ប្រជែង​ពាន​នៅ​មិន​ទាន់​បញ្ចប់​ទេ។

​ Pique ​បាន​និយាយ​ថា​៖ “ច្បាស់​ណាស់​យើង​នៅ​មាន​សង្ឃឹម។ ​ក្នុង​ដី Sevilla ​ខ្លួន​ឯង ពួកគេ​មិន​អាច​ស៊ុត​ចេញ​ចំ​គោលដៅ​សូម្បី​ម្ដង ​ហើយ​ក៏​មិន​អាច​បង្កើត​ឱកាស​បាន​ថែម​ទៀត។ ​នេះ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ។ ខ្ញុំ​ជឿ​ជាក់​លើ​ក្រុម​ថា​នឹង​ធ្វើ​បាន​ល្អ​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ខាង​មុខ”៕

690723663MT00079_Real_Madri

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT