Man City ​មាន​កំណត់ត្រា​ឈ្នះ​រហូត​២០​ប្រកួត​ជាប់​គ្នា​ហើយ​

ក្រុម Manchester City ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​West Ham ដែល​ជា​ក្រុម​ខ្លាំង​មួយ​ដែរ​នោះ ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​ក្រុម Man City ​បាន​នោះ​ទេ។ ​ត្រឹម​នាទី​៣០ Ruben Dias ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន​ទៅ​ហើយ ​ប៉ុន្តែ​នៅ​នាទី​៤៣ Antonio ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ​នៅ​នាទី​៦៨ ​Stones ​ក៏​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ជា​ថ្មី​ម្ដង​ទៀត​ទៅ​លើ​ក្រុម West Ham ​នេះ ដើម្បី​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។

​ក្រុម​របស់​លោក Pep ​កំពុង​មាន​កំណត់ត្រា​ល្អ​មែនទែន។ ​ពួកគេ​ឈ្នះ​រហូត​ដល់​២០​ប្រកួត​ជាប់​គ្នា​មក​ហើយ ​ដោយ​បរាជ័យ​ចុង​ក្រោយ​តាំង​ពី​ចុង​ឆ្នាំ​២០២០​មក​ម្ល៉េះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT