កីឡាករ និង​កីឡាការិនីជម្រើស​ជាតិ ជិត​៤០​ប្រភេទកីឡាទទួលបានការ​ចាក់​វាក់សាំងកូវីដ១៩

គណៈកម្មការ​អូឡាំពិកកម្ពុជា និង​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​បានបញ្ចេញសេចក្តីណែនាំកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩របស់កីឡាករ កីឡាការិនីកម្ពុជាជិត​៤០ប្រភេទ ខណៈកីឡាករ​ជម្រើស​ជាតិ​បាល់​ទាត់​កម្ពុជា​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ដែរ។

សម្រាប់​គ្រប់​កីឡាករទាំងអស់ដែល​អាច​ចាក់ត្រូវយកតាមខ្លួន និងស្តាប់ការណែនាំមួយចំនួនដូចខាងក្រោម៖

១- អត្តសញ្ញាណបណ្ណ

២- លិខិតបានបំពេញទម្រង់បែបបទរួច

៣- ពាក់អាវយឺតកីឡា

៤-បើមានផ្តាសសាយ និងអ្នកជាប់ធ្វើចក្តាឡីស័កខ្លួនឯង ផ្អាកកុំទៅចាក់ ហើយត្រូវផ្តល់ព័ត៌មានដល់ CAMSOC។

៥- ពេលចាក់រួច អាចងងុយគេង ត្រូវសម្រាក១ថ្ងៃ កុំឲ្យទឹកប៉ះកន្លែងម្ជុលចាក់។

កីឡាករ កីឡាការិនីត្រូវឈប់សម្រាក់១ថ្ងៃចាក់ រីឯថ្ងៃទី២ និងទី៣ អាចហាត់បានក្នុងកម្រិតស្រាល បន្ទុកទាប ដល់ថ្ងៃទី៤ តទៅអាចហាត់កើនឡើងបន្តិចម្តង តែហាមធ្ងន់។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ សូមមកដល់កន្លែងចាក់ម៉ោង៧គត់ សម្តេចពិជ័យសេនាប្រធាននឹងមានវត្តមានលើកទឹកចិត្ត។

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT