៤ប្រកួតដើម្បីបញ្ចប់រដូវកាល តើក្លិបណាដែលនឹងគ្រងជើងឯកលីគកំពូលកម្ពុជា ?

ក្រោយពីការប្រកួតដែលបានចាប់ផ្តើមអស់រយៈពេលជាច្រើនខែកន្លងមកនេះ ១៨សប្តាហ៍ បានបិទបញ្ចប់ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាហើយ ខណៈដែលគេឃើញក្រុម ៣ កំពុងប្រដេញពិន្ទុគ្នាខ្លាំង។

នោះគឺ ណាហ្គាវើល បឹងកេត និង វិសាខា ដែលស្ថិតនៅលេខរៀងទី ១ ដល់ទី ៣ គ្រាដែល ក្រសួងការពារជាតិ ដែលស្ថិតនៅលេខ ៤ គឺ មានគម្លាត ៦ពិន្ទុ ពីក្រុមកំពូលតារាង។

ដោយឈរនៅកំពូលតារាងនាពេលបច្ចុប្បន្ន ណាហ្គាវើល ប្រកួត ១៨លើក ឈ្នះ ១៤លើក ស្មើ ៤ និងចាញ់ ២លើក​ មាន ៤៤ពិន្ទុ ឈរលើើបឹងកេត ២ពិន្ទុ (៤២ពិន្ទុ) ដែលឈ្នះ ១៣ ស្មើ ៣ និងចាញ់ ២ ។

វិសាខា ដែលជាក្រុមថ្មីឯនោះវិញ បានសាងរឿងភ្ញាក់ផ្អើល ដែលអាចក្លាយជាបេក្ខភាពប្រជែងពានលីគរដូវកាលនេះផងដែរ ដោយក្នុងនោះ ប្រកួតឈ្នះ ១៣លើក ស្មើ ២លើក និងចាញ់ ៣លើក មាន ៤១ពិន្ទុ ដាច់តែ ១ពិន្ទុប៉ុណ្ណោះពីក្រុមការពារជើងឯក បឹងកេត ។

ជាមួយគ្នានោះផងដែរ ក្រសួងការពារជាតិ ប្រកួតឈ្នះ ១២លើក ស្មើ ២ តែ ចាញ់ ៤លើក មានត្រឹម ៣៨ពិន្ទុប៉ុណ្ណោះ។

យ៉ាងនេះក្តីកាលវិភាគប្រកួតសប្តាហ៍ទី ១៩ ពិតជាគួរឱ្យទាក់ទាញបំផុត ដែលឃើញក្រុមខ្លាំងជាច្រើន ត្រូវប្រឈមមុខដាក់គ្នា។
មើលកាលវិភាគប្រកួត និងតារាងពិន្ទុ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT