“The Kicking Machine” Superlek Kiatmoo9 ទទួលបានឥទ្ធិពលជាវិជ្ជមានពីក្រុមមនុស្សជុំវិញខ្លួនតាំងពីវ័យក្មេងរហូតជោគជ័យក្នុងវិស័យមួយថៃ។
ពេលនេះ តារាថៃកំពុងត្រៀមខ្លួនឡើងជួប Ilias “Tweety” Ennahachi ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Flyweight Kickboxing World Title នៅព្រឹត្តិការណ៍ ONE: FISTS OF FURY។ ក្លិបនៅឯស្រុកកំណើតឯខេត្តបុរីរ៉ុំា តែងតែលើកទឹកចិត្តឲ្យរូបគេឈានដល់កម្រិតខ្ពស់ និងដណ្ដើមខ្សែក្រវាត់នាពេលបន្តបន្ទាប់។
ជើងខ្លាំងម្នាក់ក្នុងចំណោមអ្នកលេងមួយថៃកម្រិតខ្ពស់ គឺ វីរបុរស Singdam Kiatmoo9 ដែលរស់នៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីផ្ទះរបស់ Superlek កាលនៅកុមារភាព។
Superlek បានថ្លែងថា ៖«ខ្ញុំបានហ្វឹកហាត់នៅក្លិបជាមួយ Singdam តាំងពីខ្ញុំចាប់ផ្ដើមហាត់មួយថៃ។ គាត់ជានិមិត្តរូបរបស់ខ្ញុំ។ គាត់ជាកីឡាករប្រកួតបានល្អ, ខ្លាំង, និងមានឆន្ទៈខ្ពស់ទាំងខាងក្នុង និងខាងក្រៅទីលាន។ រឿងគ្រប់យ៉ាង គាត់បានជំរុញដល់ខ្ញុំដើម្បីក្លាយជាកីឡាករល្អដូចរូបគាត់»។
https://www.instagram.com/p/BZ_GBAxjxMy/?utm_source=ig_embed
ជីតារបស់ “The Kicking Machine” បានយកគេទៅក្លិបក្បែរផ្ទះនៅពេលមានអាយុត្រឹម ៨ ឆ្នាំ។ គ្រានោះ យុវជនរូបនេះបានត្រឹមទស្សនា កីឡាករដែលខ្លួនស្រលាញ់ពីចម្ងាយប៉ុណ្ណោះ។
Singdam ឈ្នះពានជាកីឡាករល្អប្រចាំឆ្នាំ២០០២ ប្រចាំប្រទេសថៃ ឬ ហៅថា Sports Writers of Thailand Fighter of the Year 2020, ខណៈពូរបស់គេ Panomrunglek Kiatmoo9 បានត្រួសត្រាយផ្លូវឲ្យ Singdam ឈ្នះជើងឯក Lumpinee Stadium Muay Thai World Titles ជាច្រើន។
Superlek សុបិនគ្រងជើងឯកពិភពលោកកម្រិតខ្ពស់ៗដូចវីរបុរសរបស់ខ្លួនដែរ ដើម្បីធ្វើឲ្យគ្រួសារខ្ពស់មុខខ្ពស់មាត់ និងសម្រេចតាមគោលដៅជីវិតរបស់ខ្លួន។
Superlek គូសបញ្ជាក់ ៖«ខ្ញុំឃើញកីឡាករចាស់ៗនៅក្លិបរបស់ខ្ញុំបានប្រកួតនៅសង្វៀនធំៗ ហើយ ខ្ញុំចង់ធ្វើដូចពួកគេដែរនិងបានប្រាក់ឈ្នួលដូច្នោះដែរ។ ខ្ញុំហ្វឹកហាត់ឲ្យល្អ ដូចពួកគាត់អីចឹងដែរ។ ខ្ញុំសមគ្នាជាមួយពួកគាត់ និងដាក់សំណួរថា អាចរៀនបច្ចេកទេសបានល្អយ៉ាងណា»។
Singdam ធ្លាប់ឈ្នះពានកីឡាករល្អរបស់ Sports Authority of Thailand និង សង្វៀន Lumpinee Stadium Fighter of the Year នៅឆ្នាំ២០០៣។ Singdam ក៏ជាគ្រូបង្វឹកដ៏សំខាន់ម្នាក់របស់ Superlek ដែលបានចំណាយពេលវេលាហ្វឹកហាត់ជាមួយគ្នា។ លោកនៅតែជាគំរូដ៏ល្អសម្រាប់តារាថៃរូបនេះក្នុងដំណើរវិជ្ជមានឆ្ពោះទៅរកខ្សែក្រវាត់។
សព្វថ្ងៃ “The Kicking Machine” ចង់ដើរតាមគន្លងរបស់ Singdam ដែលនៅតែអាចឡើងសង្វៀនប្រកួតបានទោះមានអាយុ ៣៧ ឆ្នាំក៏ដោយ ហើយវាជាកត្តាកម្រមួយសម្រាប់កីឡាករថៃ។ គាត់មកពីភូមិជាមួយគ្នាក្បែរផ្ទះខ្ញុំ។ យើងសឹងតែនៅជាមួយគ្នាគ្រប់ពេល។ ខ្ញុំបានរៀនរឿងរ៉ាវជាច្រើនពីគាត់។ គាត់មិនបានណែនាំខ្ញុំច្រើន ប៉ុន្តែ គាត់បានប្រាប់ខ្ញុំឲ្យបន្តដំណើរ និងផ្ដោតអារម្មណ៍ទៅមុខទៀត» ។ Superlek រៀបរាប់ដូច្នេះ។
បុរសមកពីបុរីរ៉ុំា ពិពណ៌នា ៖«គាត់តែងតែព្យាយាមឲ្យប្រសើរឡើង, សម្រួចជំនាញ, និងថែខ្លួនក្នុងនាមជាអត្តពលិក។ គាត់មិនផឹកស្រាបៀរ និងជាគំរូដល់ក្មេងជំនាន់ក្រោយ។ គាត់ជាបុរសសាមញ្ញ និងចរិតល្អក្នុងពិភពមួយថៃជាយូរមកហើយ»។
ពេលនេះ Superlek ជាអ្នកបន្តគំរូល្អដល់អ្នកជំនាន់ក្រោយនៅខេត្តបូរីរ៉ុំា។ គេបន្តលើកទឹកចិត្តដល់ក្មេងៗជំនាញក្រោយដែលនៅជុំវិញខ្លួន។ Superlek កំពុងដាក់ផែនឆ្ពោះទៅជោគជ័យដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Championship នៅសិង្ហបុរីនាថ្ងៃសុក្រស្អែកនេះ។
គូប្រជែងខ្សែក្រវាត់ពន្យល់ថា ៖«មិត្តរួមក្រុមរបស់ខ្ញុំនៅ Kiatmoo9 ល្អណាស់ ដូចជា ពូ Petchpanomrung ដែលជាជើងឯកឃីកបុកសីងពិផពលោក និង Fahsai [គ្រូបង្វឹក] ដែលទៅប្រកួតនៅអូឡាំពិក ជាដើម»។
តារាថៃដដែល បានសង្កត់ធ្ងន់ថា ៖« Sam-A [Gaiyanghadao ជាបងថ្លៃ] និងជាម្ចាស់ខ្សែក្រវាត់មួយថៃ ONE [Strawweight Muay Thai and Kickboxing] World Champion ក៏ដូចជាមនុស្សជាច្រើនទៀតជុំខ្ញុំជួយជំរុញ។ ពួកគេលើកទឹកចិត្តខ្ញុំ។ យើងមានភាពខុសគ្នា ប៉ុន្តែយើងរៀនពីគ្នាទៅវិញទៅមក ទាំងល្អ និងអាក្រក់ ហើយព្យាយាមអភិវឌ្ឍខ្លួន និងជំរុញគ្នាទៅវិញទៅមក»។