ប៉ះ Sevilla យប់​នេះ អាច​នឹង​កើត​មាន ២ គ្រាប់​តែ Barcelona ​មិន​អាច​យក ៣ ពិន្ទុ​បាន​ទេ

នៅ​យប់​នេះ​វេលា​ម៉ោង ១០:១៥ នាទី លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​រវាង Sevilla និង Barcelona ​ដែល​ជា​ប្រកួត​ជុំ​ទី ២៥ សម្រាប់​អ្នក​មាន​បុណ្យ និង ជុំ​ទី ២៤ សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ។

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ធ្វើ​ការ​បង្ហាញ​ពី​ស្ថិតិ និង​លទ្ធផល​ព្យាករណ៍​ដែល​អាច​នឹង​កើត​ឡើង​នៅ​រាត្រី​នេះ។ សម្រាប់​ក្រុម​ទាំង​ពីរ​នៅ ៥ ប្រកួត​ចុង​ក្រោយ​ធ្វើ​បាន​ល្អ​ប្រហែល​គ្នា ដោយ Barcelona ឈ្នះ ៤ ស្មើ ១ ហើយ Sevilla ឈ្នះ​ទាំង ៥។

ការ​លេង​ក្នុង​ដី​នៅ ១៣ ប្រកួត​ចុង​ក្រោយ​ទល់ Barcelona គឺ​ Sevilla ឈ្នះ​តែ ១ ប៉ុណ្ណោះ ហើយ​ស្មើ ៥ និង​ចាញ់ ៧ នេះ​បើ​រាប់​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៥ ប៉ុន្តែ​មើល​តាម​ការ​លេង​បច្ចុប្បន្ន​ក្នុង​ដី​នៅ ៥ ប្រកួត​ចុង​ក្រោយ​ក្របខ័ណ្ឌ La Liga ទល់​ក្រុម​នានា គឺ Sevilla ឈ្នះ​ទាំង ៥ ដែល​វា​ជា​ស្ថិតិ​ល្អ​ខ្លាំង នាំ​ឲ្យ​យើង​ហ៊ាន​ព្យាករណ៍​ថា យប់​នេះ​អាច​នឹង​ស្មើ គឺ ១-១។

សម្រាប់​សមាសភាព​កីឡាករ​អាច​នឹង​ប៉ះ​គ្នា​យប់​នេះ​មាន​ដូច​ខាង​ក្រោម៖

Sevilla: Bounou; Navas, Kounde, Carlos, Rekik; Jordan, Fernando, Rakitic; Suso, En-Nesyri, Munir

Barcelona: Ter Stegen; Dest, Pique, Lenglet, Alba; De Jong, Busquets, Pedri; Griezmann, Messi, Dembele

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT