Pochettino៖ Neymar ​ទំនង​ជា​ទាន់​ប៉ះ Barcelona ​ជើង​ទី​២​

​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Neymar ​កំពុង​សម្រាក​ព្យាបាល​របួស ​ហើយ​ទំនង​ជា​ជា​សះស្បើយ​ទាន់​ពេល​ល្មម​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Barcelona ​ជើង​ទី​២។

Neymar ​អវត្តមាន​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ​ក្រោយ​ពី​រង​របួស​ពេល​លេង​ទល់​ក្រុម Caen ​។ ​រូបគេ​បាន​ខកខាន​ប្រកួត​ទល់​ក្រុម Barcelona ​ដែល​គ្រា​នោះ PSG ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៤-១ ​ជើង​ទី​១​ពា​នរង្វាន់ UEFA Champions League ​។ ខណៈ​ដែល​ជើង​ទី​២​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​វិញ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ទំនង​ជា​សះស្បើយ​ទាន់​ល្មម​តែ​ម្ដង។

​Pochettino ​បាន​និយាយ​ថា​៖ “Ney ​កំពុង​បន្ដ​ធ្វើ​តាម​ក្រុម​គ្រូ​ពេទ្យ​របស់​យើង។ គាត់​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​ល្អ ​គាត់​កំពុង​ធូរ​ស្បើយ​ច្រើន ​និង​វិល​ត្រលប់​មក​វិញ​ហើយ។ គាត់​នឹង​ជា​សះស្បើយ​ទាន់​ពេល​ល្មម​តែ​ម្ដង”៕ប្រភព Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT