Bale ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្រុម Spurs ​

​លោក Jose Mourinho ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Gareth Bale ​ចាប់​ផ្ដើម​លេង​ល្អ ​និង​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ហើយ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​ល្អ​នា​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​Bale ​មើល​ទៅ​កំពុង​ស្រែក​ឃ្លាន​ឱកាស​ក្នុង​ការ​លេង​នៅ​ទីលាន​ឡើង​វិញ ​នៅ​៣​ប្រកួត​មក​នេះ ​ដោយ​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ​។ ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​នេះ​ហើយ ទើប​បាន​ជា​លោក Jose Mourinho ​និយាយ​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​រូប​នេះ ​ហាក់​ដូចជា​ល្អ​ប្រសើរ​ជាង​កាល​មក​ដំបូង​ហើយ ​ដោយ​មាន​ចិត្ត​ក្នុង​ការ​ចង់​លេង​ឱ្យ​ក្រុម​ច្រើន។

​លោក Jose ​បាន​បន្ថែម​ថា​នៅ​ពេល​កីឡាករ​មាន​អារម្មណ៍​លេង​១០០​% ​នោះ​រូបគេ​នឹង​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​អ្វី​នោះ​ទេ។ ​ពួកគេ​នឹង​ប្រឹងប្រែង​ដើម្បី​បង្ហាញ​សមត្ថភាព​លើ​ទីលាន ដើម្បី​ជួយ​ក្រុម​និង​ស្វែង​រក​ឱកាស​ដើម្បី​ជាប់​ជម្រើស​ដំបូង​នា​ប្រកួត​បន្ទាប់​ទៀត។ Bale ​កំពុង​តែ​ល្អ​ឡើង​វិញ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT