Tuchel ​៖​ចាញ់ Man Utd ​នៅ PSG ​ជា​បរាជ័យ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​

​លោក Thomas Tuchel ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Chelsea ​ប្រកួត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ហើយ​ក្នុង​លីគ​កំពូល​អង់គ្លេស Premier League ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Tuchel ​បាន​រំលឹក​ដល់​ការ​ឈឺ​ចាប់​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​របស់​លោក ​អំឡុង​ពេល​ដឹក​នាំ​ក្រុម PSG ​។ ​ដោយ​ការ​ចាញ់ Man Utd ​នៅ​ពាន Champions League ​នា​ឆ្នាំ​២០១៩​នោះ​ហើយ គឺ​ជា​ការ​ប្រកួត​ដែល​លោក Tuchel ​នៅ​តែ​ចង់ចាំ​ជា​និច្ច ​និង​តាម​លោក​គ្រប់​ពេល​វេលា។

​នៅ​គ្រា​នោះ​ដែរ អ្នក​ចាត់ការ​អាល្លឺម៉ង់​បាន​និយាយ​ថា​លោក ​ក្រោយ​ពី​ចាញ់​ប្រកួត​នោះ​ហើយ ​មិន​បាន​និយាយ​រក​នរណា​ម្នាក់​ទេ​រហូត​ដល់​២​ថ្ងៃ​ឯ​ណោះ។ ​ដោយ​លោក​ពេល​នោះ ដូច​ស្ថិត​ក្នុង​ទី​កន្លែង​ដ៏​ខ្មៅ​ងងឹត​មួយ​ដូច្នេះ​ដែរ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT