Klopp ​៖ Liverpool ​ឱ្យ​តែ​បាន Top4 ​រដូវ​កាល​នេះ​ល្អ​បំផុត​ហើយ​

​លោក Jurgen Klopp ​ជឿ​ជាក់​ថា​ក្រុម Liverpool ​បើ​សិន​អាច​នៅ​ក្នុង Top4 ​បាន​នា​រដូវ​កាល​នេះ គឺ​ជា​រឿង​ល្អ​បំផុត​ហើយ ​ព្រោះ​ទម្រង់​លេង ​កីឡាករ​របួស​ច្រើន​ណាស់។

​ក្រុម Liverpool ​នៅ​សល់​១៣​ប្រកួត​ទៀត​នា​រដូវ​កាល​នេះ ដើម្បី​សម្រេច​ថា​ខ្លួន​នឹង​ត្រូវ​ឈរ​នៅ​លេខ​រៀង​ទី​ប៉ុន្មាន​ក្នុង​តារាង Premier League ​។ ​ដោយ​ការ​ប្រកួត​នៅ​សល់​នេះ​ដែរ ​លោក Klopp ​ជឿ​ជាក់​ថា​នឹង​មាន​ផល​លំបាក​សម្រាប់​ក្រុម​លោក​ដើម្បី​ចូល​ក្នុង Top4 ​មិន​ខាន ព្រោះ​ក្រុម​ដទៃ​ទៀត​ដែល​កំពុង​ប្រជែង​ដែរ​នោះ ​គេ​បាន​រៀប​ចំ​ក្រុម​ល្អ​ដែរ។

​អ្នក​ចាត់ការ​អាល្លឺម៉ង់​ខាង​លើ​បាន​និយាយ​ថា​៖ “ត្រូវ​ហើយ វា​នឹង​ក្លាយ​ជា​ការ​សម្រេច​បាន​ដ៏​ធំ​មួយ។ ​មើល​តាម​តារាង​ទៅ​ឃើញ​ហើយ។ យើង​នឹង​ព្យាយាម​ស្វែង​រក​ពិន្ទុ​ឱ្យ​បាន​ច្រើន ប៉ុន្ដែ​អំឡុង​ពេល​យើង​ព្យាយាម​នេះ​ក៏​មាន​បញ្ហា​ចូល​មក​ដែរ ​គឺ​រឿង​កីឡាករ​របួស​តែ​ម្ដង”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT