ក្រុម​អង់គ្លេស​ ៤ មាន​មួយ​ធ្លាក់ របូត​ឱកាស​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEL

ការ​ប្រកួត​នៅ UEFA Europa League វគ្គ ៣២ ក្រុម ជើង​ទី ២ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ ជា​លទ្ធផល​យើង​ក៏​សម្រេច​រក​ឃើញ​ឈ្មោះ​ក្រុម​ទាំង ១៦ ដែល​មាន​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់​ផង​ដែរ។

ក្នុង​នោះ​ក្រុម​អង់គ្លេស​ ៤ មាន​ដូច​ជា Tottenham Hotspur, Arsenal, Man Utd និង Leicester City គឺ​មាន​មួយ​បាន​ធ្លាក់​ត្រឹម​វគ្គ​នេះ។ យើង​បង្ហាញ​ដូច​ខាង​ក្រោម៖

ក្រុម​អង់គ្លេស: Arsenal, Man Utd និង Tottenham Hotspur

ក្រុម​អ៊ីតាលី: AC Milan និង AS Roma

ក្រុម​អេស្ប៉ាញ: Granada និង Villarreal

ក្រុម​អ៊ុយក្រែន: Dyanamo Kyiv និង Shakhtar Donetsk

ក្រុម​ក្រូអាត: Dinamo Zagreb

ក្រុម​សាធារណរដ្ឋឆេក: Slavia Prague

ក្រុម​ក្រិក: Olympiacos

ក្រុម​ហូឡង់: Ajax

ក្រុម​ន័រវេស: Molde

ក្រុម​ស្កុតឡែន: Rangers

ក្រុម​ស្វីស: Young Boys

ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នឹង​ចាប់​ឆ្នោត​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ ២៦ ​កុម្ភៈ​នេះ ហើយ​ការ​ប្រកួត​ជើង​ទី ១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១ មិនា និង​ជើង​ទី ២ នៅ​ថ្ងៃ​ទី ១៨ ​មិនា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT