Conte ​អាច​នឹង​ចូល​ដឹក​នាំ​ក្រុម​វិញ​ឆាប់​ៗ​នេះ ​ជាមួយ AC Milan

Antonio Conte ​ត្រូវ​បាន​ក្លឹប AC Milan ​ចង់​បាន​ទៅ​ដឹក​នាំ​ក្រុម ​ជំនួស​តំណែង​គ្រូ​បង្វឹក​Gennaro Gattuso ​ដែល​កំពុង​ដឹក​នាំ​ក្រុម​បច្ចុប្បន្ន​នេះ។

Conte ​បាន​ចាកចេញ​ពី Chelsea ​ក្រោយ​ពី​លោក Roman Abramovich ​ប្រធាន​ក្លឹប​ប្រកាស​បណ្ដេញ​ចេញ​ពី​តំណែង ដោយសារ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ។ ការ​ចាកចេញ​ទៅ​នោះ​ដែរ ​លោក Conte ​បញ្ជាក់​ថា​ចង់​សម្រាក​លំហែ​កាយ​សិន ​មិន​ទាន់​ចាប់​អារម្មណ៍​ទៅ​បន្ដ​ដឹក​នាំ​ក្រុម​ណា​ទៀត​ឡើយ។ ស្រាប់​តែ​ពេល​នេះ ​មាន​ដំណឹង​មក​ពី​អ៊ីតាលី​ថា AC Milan ​កំពុង​ចរចា​យក​អ្នក​ចាត់ការ​ម្នាក់​នេះ​ហើយ ​ដើម្បី​ដឹក​នាំ​ក្រុម​រដូវ​កាល​ថ្មី។

បើ​ទោះ​ជា​គ្រូ​បង្វឹក​បច្ចុប្បន្ន​ Gattuso ​ទើប​បន្ដ​កុងត្រា​ដឹក​នាំ​ក្រុម​ដល់​ឆ្នាំ​២០២១​មែន ប៉ុន្តែ​ក្រុម AC Milan ​ហាក់​មិន​មាន​ទំនុក​ចិត្ត​ឡើយ ​ហើយ​ចង់​បាន​គ្រូ​បង្វឹក​ថ្មី ​មាន​បទ​ពិសោធ​ដូចជា​លោក Conte ​ទៅ​វិញ។ ការ​ចង់​បាន​គ្រូ​ថ្មី​នេះ​ដែរ គឺ​ក្រោយ​ពី​លោក Gattuso ​មិន​អាច​អន្ទង់​ចិត្ត​កីឡាករ​ល្អ​នៅ​ក្នុង​ក្រុម​បាន​នា​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ៕ប្រភព៖ THESUN

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT