Pep ​៖​ពេល​ខ្ញុំ​ឃើញ Bayern ​ទើប​ដឹង​ថា Man City ​មិន​មែន​ជា​ក្រុម​សម​ឈ្នះ​ពាន​ទេ​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Borussia Monchengladbach ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​នេះ​ជា​ជ័យជម្នះ​១៩​ដង​ជាប់​គ្នា​របស់​ក្រុម Man City ​ហើយ​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​ក្រុម​នេះ​ទំនង​ជា​មាន​ភាគរយ​ខ្ពស់​ណាស់​ក្នុង​ការ​ឈ្នះ​ពាន Champions League ​។ ​តែ​បើ​តាម​សម្ដី​របស់​លោក Pep ​វិញ ​មើល​ឃើញ​ថា​មិន​មែន​ជា Man City ​ទេ​ដែល​ជា​ក្រុម​ទំនង​ឈ្នះ​ពាន​នោះ ព្រោះ​មាន​ក្រុម​មួយ​ទៀត​ធ្វើ​បាន​ល្អ​ជាង Man City ​ទៅ​ទៀត។

​លោក Pep ​បាន​និយាយ​ថា​៖ “ពេល​ខ្ញុំ​ឃើញ Bayern Munich ​ខ្ញុំ​មិន​គិត​ថា​យើង​ជា​ក្រុម​សម​ឈ្នះ​ពាន​រង្វាន់​នោះ​ទេ។ គោលដៅ​ខ្ញុំ​គឺ​ប៉ះ​ក្រុម West Ham ​នៅ​៣​ថ្ងៃ​ទៀត​នេះ​។ ប្រសិន​បើ​មាន​គេ​និយាយ​ថា​យើង​សម​ឈ្នះ​ពាន ​យើង​នឹង​ទទួល ​ប៉ុន្តែ​យើង​ចាំ​មើល​ក្រុម​អាច​ឡើង​ដល់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​សិន”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT