Laos Toyota FC ពេល​នេះ​ប្ដូរ​ឈ្មោះទៅ​ជា FC Canthabuly ហើយ

ក្លឹប Laos Toyota FC របស់​ឡាវនៅ​ពេល​នេះប្រកាសប្តូរឈ្មោះក្លឹបថ្មី ដើម្បីនាំក្រុមឲ្យ​ងាយស្រួលសម្រាប់អន្ដរជាតិឱ្យកាន់តែច្រើន ស្របតាមវិន័យប្រកួតប្រជែងអន្តរជាតិនិងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកគាំទ្ររាល់គ្នា។

ក្លឹបបានសំរេចចិត្តធ្វើការផ្លាស់ប្តូរនេះ ស្របតាមគោលបំណងនៃការបង្កើតក្លឹបនៅឆ្នាំ ២០១៣ តាមទិសដៅរបស់ក្លឹបហើយក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្ រចំពោះសហគមន៍បាល់ទាត់ ដើម្បីធ្វើការផ្លាស់ប្តូរពិតប្រាកដលើគ្រប់វិស័យក្នុងនាម ក្រុមបាល់ទាត់និងក្រុមក្លឹបឈានមុខគេនៅប្រទេសឡាវ។

ការផ្លាស់ប្តូរឈ្មោះក្លឹបនៅពេលនេះគឺសំដៅទៅលើការវិវត្តពីប្រវត្តិសាស្រ្តនៃការបង្កើតទីក្រុងវៀងចន្ទន៍ ជារដ្ឋធានីដោយវីរៈបុរសចម្បាំងដ៏ឆ្នើមរបស់ឡាវ ដែលបានដាក់រហស្សនាមថារាជធានី ” Chanthaboury Sisattana Khan Hut Uttamarasathani “។ ការ​ប្ដូរ​ឈ្មោះនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យរបស់​ក្លិប ដើម្បីផ្លាស់ប្តូរការអភិវឌ្ឍន៍បាល់​ទាត់​ក្នុង​ស្រុក​ផង​ដែរ។

វាត្រូវបានគេដាក់ឈ្មោះសម្រាប់​កិត្តិយសប្រវត្តិសាស្រ្ត និងកិត្តិយសដល់​អ្នកដោយឈ្មោះដើមថា” Chanthaboury Sisattana Khan Hut Uttamarasathani ” ឬក៏ ” Chanthaboury ” មុនពេលមានឈ្មោះ” Vientiane ” (Vientiane (Vientiane) + Chan (Chanthaboury))។

លើស​ពី​នេះ​ទៅ​ទៀត! បន្ទាប់​ពីប្ដូរ ឡូហ្គោ និងឈ្មោះ​ថ្មីក្លិប FC Canthabouly បាន​តែងតាំង​គ្រូបង្វឹកថ្មីឈ្មោះ Prajak Weangsong មក​ដឹកនាំ​ក្នុង​រដូវ​កាល​ក៏​ជួយក្រុម​លេង​AFC Cup វគ្គ​ជម្រុះជុំដំបូង។ គ្រូបង្វឹក​រូបនេះ​ជាជនជាតិ​ថៃ កាន់​អាជ្ញាប័ណ្ឌគ្រូបង្វឹក​កម្រិត AFC PROFESSIONAL License ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT