Real Madrid ​យក​ឈ្នះ​ក្រុម Atalanta ​មាន​គ្នា​១០​នាក់ ​ក្នុង​លទ្ធផល ១-០

​ក្រុម​អធិរាជ​ស Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Atalanta ​ដែល​មាន​គ្នា​ត្រឹម​១០​នាក់​ក្នុង​លទ្ធផល​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​ក្រុម​ម្ចាស់​ផ្ទះ Atalanta ​គ្រាន់​តែ​បើក​ការ​ប្រកួត​ភ្លាម ស្រាប់​តែ​មាន​កីឡាករ​ម្នាក់​ទទួល​បាន​កាត​ក្រហម​ទៅ​ហើយ។ ​ការ​លេង​មាន​គ្នា​ត្រឹម​១០​នាក់​ទល់​ក្រុម Real Madrid ​ពិត​ជា​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​យក​ឈ្នះ​មែន។ តែ​ក៏​មិន​ឱ្យ​ក្រុម Real Madrid ​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល​ស្រួល​ៗ​ផង​ដែរ។ ​ជាក់​ស្ដែង ​ក្រុម​របស់​លោក Zidane ​ត្រូវ​ការ​ពេល​ដល់​នាទី​៨៦​ឯ​ណោះ ទើប​រក​បាន​១​គ្រាប់​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ។

​១​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ Mendy ​ដែល​ស៊ុត​ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ស្អាត​តែ​ម្ដង។ ​យ៉ាងណាមិញ​ឈ្នះ ១-០ ​នេះ​ក៏​មិន​ទាន់​ធានា​អ្វី​បាន​សម្រាប់​ក្រុម Real Madrid ​ដែរ ព្រោះ​ការ​ប្រកួត​នៅ​សល់​ជើង​ទី​២​មួយ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT