ព្រះខ័នរាជស្វាយរៀងបន្ត​កុងត្រា​ឲ្យ​លោក Conor Nestor ដល់​ឆ្នាំ២០២៣

ក្លិបព្រះខ័នរាជស្វាយរៀង​បន្ត​កុងត្រាជាមួយ​លោក Conor Nestor រហូត​ដល់​ឆ្នាំ​២០២៣​ បន្ទាប់​ពី​គ្រូបង្វឹក​រូប​បាន​មក​ជួយកែប្រែក្លិប​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

គ្រូបង្វឹឆក​សញ្ជាតិ​អៀកឡង់​មក​ដឹកនាំ​ក្រុមមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៨។ ដើម​រដូវ​កាល​២០១៨​លោក​ដឹកនាំ​ក្លិប​មិន​សូវ​ទទួលបាន​លទ្ធផល​ល្អ​នោះ​ទេ ប៉ុន្តែ​ចុង​រដូវ​កាល​បែរ​ជា​ទទួល​បាន​លទ្ធផល​ល្អ​វិញ។ នៅ​រដូវ​កាល២០១៩​លោក​បាន​ជួយក្លិប​ឈ្នះ​ជើងឯកលីគកំពូលកម្ពុជា​និង​នាំ​ព្រះខ័នរាជស្វាយរៀង​ឡើង​ទៅ​លេង​ពាន AFC Cup 2020។

តែ​យ៉ាងណា! ក្លិប​ពេល​នេះ​បាន​សម្រេច​បន្ត​កុងត្រា​ដល់​គាត់​រហូត​ឆ្នាំ​២០២១៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT