Zidane ​៖​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​កីឡាករ​ដែល​មាន​នៅ​ពេល​នេះ

​លោក​ Zidane ​អ្នក​ចាត់ការ​ក្រុម​ Real Madrid ​បាន​អះអាង​ថា​សប្បាយ​ចិត្ត​ជាមួយ​កូន​ក្រុម​ដែល​មាន​បច្ចុប្បន្ន ​ដោយ​មិន​ត្រូវ​គិត​ទៅ​លើ​កីឡាករ​ដែល​អវត្តមាន​ដោយសារ​របួស​នោះ​ទេ។

​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Atalanta ​នៅ​រាត្រី​នេះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ប្រកួត​នេះ​ដែរ ក្រុម​អធិរាជ​ស​​មាន​កីឡាករ​សំខាន់​ៗ​របួស​ច្រើន​មែនទែន រហូត​ដល់ Zidane ​កោះ​ហៅ​ថ្នាល​យុវជន​ជា​ច្រើន​មក​ជួយ​ក្រុម​ធំ​ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី​អ៊ីតាលី​។

 

ត្បិត​តែ​មាន​យុវជន​ច្រើន​មែន ប៉ុន្ដែ​សម្រាប់​លោក Zidane ​បាន​និយាយ​ថា​៖ “អ្នក​និយាយ​ពី​កីឡាករ​របួស​រហូត ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជាមួយ​កីឡាករ​ដែល​ខ្ញុំ​មាន​ក្នុង​ដៃ​បច្ចុប្បន្ន។ ​យើង​នឹង​​ចេញ​ទៅ​ក្រៅ​ដើម្បី​ឈ្នះ​ការ​ប្រកួត ​យើង​នឹង​មិន​សប្បាយ​ចិត្ត​ទេ ​បើ​សិន​មិន​ទទួល​បាន​ជ័យជម្នះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT