Pep ​៖​យើង​នឹង​រៀប​ចំ​ដូច​ប្រកួត​ធម្មតា​ដែរ ​ពេល​ប៉ះ​ Monchengladbach

​ក្រុម​ Manchester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ Borussia Monchengladbach ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ពាន​រង្វាន់ ​UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ជើង​ទី​១។

មុន​ការ​ប្រកួត​នេះ​ដែរ ​លោក​ Pep Guardiola ​បាន​និយាយ​ពី​ការ​ត្រៀម​ខ្លួន​ថា​៖ “យើង​រៀប​ចំ​ដូច​ធម្មតា ​ដូច​ប្រកួត​ធម្មតា​ដែរ។ ​យើង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​ទេ។ យើង​មិន​ធ្លាប់​ប៉ះ​ពួកគេ​ទេ ព្រោះ​ពួកគេ​ជា​ក្រុម​នៅ​អាល្លឺម៉ង់ ​ប៉ុន្តែ​យើង​នឹង​លេង​តាម​ក្បួន​របស់​យើង​។ ​ខ្ញុំ​ជឿ​ជាក់​លើ​ក្រុម ថា​នឹង​អាច​ឆ្លង​ផុត​វគ្គ​នេះ​បាន។ Gladbach ​ជា​ក្រុម​ល្អ​មួយ ហើយ​វា​នឹង​ក្លាយ​ជា​ប្រកួតល្អ​មើល​នៅ​រាត្រី​នេះ​​”។

​រំលឹក​ថា​ក្រុម Man City ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន។ ពួកគេ​មាន​កំណត់ត្រា​មិន​ចាញ់​១៨​ប្រកួត​មក​ហើយ ​និង​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League ​ដាច់​១០​ពិន្ទុ​ពី​ក្រុម​លេខ​២Manchester United ​៕ប្រភព Bitterandblue

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT