Tuchel ​៖​យប់​មិញ ​យើង​មិន​ឱ្យ​ក្រុម AT Madrid ​ដក​ដង្ហើម​បាន​ស្រួល​ទេ​

​លោក Thomas Tuchel ​បាន​សរសើរ​ដល់​កូន​ក្រុម​ដែល​អាច​លេង​បាន​យ៉ាង​ល្អ ពោល​គឺ​តាម​ដេញ​បាល់ ​មិន​ឱ្យ​ក្រុម Atletico Madrid ​ដក​ដង្ហើម​បាន​ស្រួល​នោះ​ទេ។

​Giroud ​រក​បាន​១​គ្រាប់​នៅ​យប់មិញ​នេះ ដើម្បី​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ​១-០​។ ​ការ​ទទួល​បាន​ជ័យជម្នះ​នៅ​ជើង​ទី​១​នេះ បាន​ធ្វើ​ឱ្យ​លោក Tuchel ​ដែល​ជា​អ្នក​ចាត់ការ​ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម​មែនទែន ព្រោះ​ពួកគេ​អាច​បិទ​ក្រុម AT Madrid ​មិន​ឱ្យ​ធ្វើ​អ្វី​បាន​ឡើយ។

​គ្រូ​បង្វឹក​ថ្មី​ខាង​លើ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “លទ្ធផល​ល្អ គ្រាប់​បាល់​ស្អាត ​យើង​សម​នឹង​ទទួល​វា។ ​ប្រកួត​នេះ​ក្រុម​យើង​ធ្វើ​បាន​ល្អ ​មិន​បាន​បង្ក​កំហុស​ច្រើន ​ហើយ​បាន​បិទ​ដៃ​គូ​បាន​ល្អ​ថែម​ទៀត។ យើង​បាន​ធ្វើ​ឱ្យ​កីឡាករ AT Madrid ​ពិបាក​សូម្បី​តែ​ដក​ដង្ហើម​ផង​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT