Muriel ​៖​ទោះ Real Madrid ​មាន​កីឡាករ​របួស​ច្រើន តែ​ពួកគេ​នៅ​តែ​ជា​ក្រុម​ល្អ​មួយ​

​ក្រុម Atalanta ​នឹង​ត្រូវ​ស្វាគមន៍​ក្រុម Real Madrid ​នៅ​ម៉ោង​៣​ទាប​ភ្លឺ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​មាន​កីឡាករ​របួស​ច្រើន​មែនទែន ​ដែល​សុទ្ធ​សឹង​ជា​កីឡាករ​សំខាន់​ៗ​របស់​ក្រុម​នៅ​ជម្រើស​ដំបូង។ ​ត្បិត​តែ​របួស​ច្រើន​យ៉ាង​នេះ​មែន ប៉ុន្តែ​សម្រាប់​ក្រុម Atalanta ​នៅ​តែ​មិន​អាច​មើល​ស្រាល​លើ​ក្រុម​របស់​លោក Zidane ​ដដែល ព្រោះ​ពួកគេ​ជា​ក្រុម​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​នៅ Champions League ​នេះ​។

​​បើ​តាម​ខ្សែ​ប្រយុទ្ធ​ Luis Muriel ​របស់​ក្រុម Atalanta ​បាន​និយាយ​ថា​៖ “យើង​បាន​មើល​ប្រកួត​កន្លង​ទៅ​របស់​ពួកគេ។ ​ពួកគេ​មាន​កីឡាករ​របួស ​ប៉ុន្តែ​ពួកគេ​នៅ​តែ​ជា​ក្រុម Real Madrid ​។ ពួកគេ​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​សម្រាប់​ការ​ប្រកួត​សំខាន់​ៗ។ ពួកគេ​ជា​ក្រុម​ល្អ​មួយ​នៅ​លើ​លោក​នេះ ​យើង​មិន​អាច​មើល​ស្រាល​ពួកគេ​បាន​ឡើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT