ក្តៅ! ស្តេច​វាយ​កូន​ហ្គោល Tiger Woods ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ធ្ងន់ធ្ងរ

អ្នក​វាយ​កូន​ហ្គោល​ល្បី​ឈ្មោះ Tiger Woods ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ឯ​តំបន់ Rancho Palos Verdes ទីក្រុង Los Angeles នៅ​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០២១។

ស្តេច​វាយ​កូន​ហ្គោល​លំដាប់​អាជីព​ខាង​លើ គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​រថយន្ត​ជួប​ហេតុការណ៍​នោះ ហើយ​គេ​មិន​ទាន់​សិក្សា​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ ដែល​នាំ​ឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​បែប​នេះ។ ពាក់ព័ន្ធ​នឹង​របួស​របស់​លោក​ធ្ងន់ធ្ងរ​ឬ​អត់​បែប​ណា​ក៏​មិន​ទាន់​ដឹង​នោះ​ទេ គ្រាន់​តែ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ផ្នែក​រថយន្ត​គឺ​ខូចខាត​យ៉ាង​ដំណំ។

ជុំវិញ​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ទូទាំង​សកលលោក ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក ហើយ​ក៏​មាន​មិត្ត​នៅ​ផ្នែក​អត្តពលិក​ជា​ច្រើន​បាន​ផ្ញើសារ​ជូនពរ​លោក​ឲ្យ​ឆ្លង​ផុត​គ្រោះ​ដ៏​អាក្រក់​មួយ​នេះ ដោយ​មាន​តាំង​ពី Gareth Bale និង Mike Tyson ជាដើម៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT