Suarez ​៖ Barca ​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​ចាស់​ពេក​ហើយ​ក្នុង​ការ​លេង​ដល់​ចំណុច​កំពូល​បាន​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​ក្រុម Barcelona ​បាន​ប្រាប់​រូបគេ​ថា​អាយុ​ច្រើន​ហើយ ​មិន​អាច​លេង​ដល់​កម្រិត​កំពូល​ដែល​ក្រុម​ត្រូវ​ការ​ទៀត​នោះ​ទេ ទើប​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា។

​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​បាន​ចាកចេញ​ពី​ក្រុម Barcelona ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ដើម្បី​មក​ចូល​រួម​ជាមួយ​ក្រុម Atletico Madrid ​។ ​តាំង​ពី​មក​ចូល​រួម​ជាមួយ​ក្រុម​របស់​លោក Simeone ​មក ឃើញ​ថា​អតីត​កីឡាករ Liverpool ​ខាង​លើ​នេះ ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ដោយ​សឹង​តែ​រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​ទៅ​ហើយ។

​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ទៀត Suarez ​បាន​និយាយ​រំលឹក​ដល់​រឿង​នៅ Barcelona ​ថា​៖ “អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ធុញ​នោះ​គឺ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ចាស់​ហើយ ​ខ្ញុំ​មិន​អាច​នៅ​លេង​ដល់​កម្រិត​កំពូល​បាន​យូរ​ទៀត​ទេ។ ​នេះ​ជា​សម្ដី​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត​ទាល់​តែ​សោះ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT