Rivas បានដក​ខ្លួន Rodtang ប៉ះ​ដៃគូ​ថ្មី Tagir Khalilov នៅ ONE: FISTS OF FURY

ថ្ងៃ​សុក្រ​ ទី​២៦​ ខែ​កុម្ភៈ​នេះ ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភពលោក​ ONE Flyweight មនុស្ស​ដែក Rodtang “The Iron Man” Jitmuangnon ត្រូវ​ប្រកួតឃីកបុកសីង លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​​ដែល​ជា​ការ​ចាប់​ផ្តើម​ឆ្ពោះ​ទៅ​រក​​ជើង​ឯក​ឯក​ពិភព​លោក​ពីរ​ប្រភេទ​កីឡា។

តារា​ប្រដាល់​ឆ្នើម​ថៃ​នេះ​សម្រេច​ឡើង​សង្វៀន​​ ONE: FISTS OF FURY នៅ​ប្រទេស​សិង្ហបុរី ដែល​ត្រូវ​ជួប​នឹង​ដៃ​គូ​ថ្មី​​​ទើប​ចុះ​កុងត្រា​ចូល​សង្វៀន ONE។

ការ​​ផ្គូ​ផ្គង​ដំបូង ជើង​ឯក​ឃីកបុកសីង WKPF កីឡាករ​អេស្ប៉ាញ​ Alejandro Rivas ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​របស់​ក្លឹប​​ Jitmuangnon Gym នៅ​កីឡដ្ឋាន​ Singapore Indoor Stadium ប៉ុន្តែ​គាត់​បាន​បង្ខំ​ដក​ខ្លួន​ពី​ការ​ប្រកួត​នេះ​ដោយ​សារ​បញ្ហា​សុខភាព​ និងវិធាន​ការណ៍​សុវត្ថិភាព។

ជំនួស​កីឡាករ​អេស្ប៉ាញ​ខាង​លើ​គឺកីឡាករ Tagir Khalilov ដែល​នឹង​ក្លាយ​ជា​ដៃ​គូ​ថ្មី​របស់​ Rodtang។

កីឡាករ Khalilov ​​ធ្លាប់​​បាន​​ហ្វឹក​ហាត់​ និង​ប្រកួត​តំណាង​ឲ្យ​​ Revolution Gym ក្នុងខេត្ត​ភូកេត ប្រទេស​ថៃ ប៉ុន្តែ​ក្រោយ​មក​បាន​បើក​ក្លឹប​ប្រដាល់​ខ្លួន​ឯង​​ Samingprai Muay Thai Gym នៅ​ស្រុក​កំណើត​ Yekaterinburg ប្រទេស​រុស្ស៊ី។ រូប​គេ​ជា​ជើង​ឯក​ WMC I-1 Global ម្នាក់។ គាត់​បាន​​ធ្លាប់​បាន​ប្រកួត​នៅប្រទេស​កំណើត និង​ទូទាំង​ប្រទេស​ថៃ​ដែល​រហូត​​ដល់​ពេល​នេះ​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​២២​ដង ចាញ់​៧​ដង និង​ស្មើ​២​ដង។

Rodtang ដាក់ ផែន ការយក ខ្សែក្រវាត់ ពិភពលោក ឃី ក បុក សី ង ONE Flyweight – Kampuchea Thmey Daily

កីឡាកររុស្ស៊ី​អាយុ​២៨​ឆ្នាំ​មាន​ស្មារតី​នៅ​លើ​សង្វៀន​អង់​អាច និង​មិន​ចេះ​ញញើត​ដៃ​គូ ហើយ​ជា​ពិសេសកណ្តាប់​ជា​អាវុធ​ពិឃាត​របស់​គាត់​ដែល​​សក័្តសម​​នឹង​ក្បាច់​​វ៉ៃ​សន្ធាប់​របស់ Rodtang។សូម​បន្ត​តាម​ដាន​ ONEFC.com ដើម្បី​ព័ត៌មាន​លំអិត​ពី​ ONE: FISTS OF FURY ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់​ចេញ​ពី​ប្រទេស​សិង្ហបុរី ថ្ងៃ​សុក្រ សប្តាហ៍​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT