Jose Mourinho ​នឹង​ត្រូវ Spurs ​បណ្ដេញ​ចេញ ​បើ​លទ្ធផល​នៅ​តែ​មិន​ល្អ​ទៀត​

​ក្រុម Spurs ​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​ទៅ​ហើយ បន្ទាប់​ពី​លោក​ Jose Mourinho ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ​។

ក្រុម Spurs ​បាន​បរាជ័យ​៥​ប្រកួត​ក្នុង​ចំណោម​៦​ប្រកួត​ចុង​ក្រោយរបស់​ពួកគេ។ សម្ពាធ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​កៅអី​អ្នក​ចាត់ការ Jose ​ឡើង​កម្ដៅ​ខ្លាំង ​ហើយ​ប្រឈម​នឹង​ការ​ដក​ចោល​ទៀត ប្រសិន​បើ​លោក​នៅ​តែ​មិន​អាច​ស្វែង​រក​ជ័យជម្នះ​បាន​នោះ​ទេ។ ​ស្រប​ពេល​ថ្នាក់​ដឹក​នាំ​ក្រុម Spurs ​វិញ ​ក៏​បាន​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​រួច​ស្រេច​ទៅ​ហើយ​ដែរ។

​អាជីព​ដឹក​នាំ​របស់​លោក Jose Mourinho ​ចាប់​ផ្ដើម​មាន​បញ្ហា​ជាប់​ជា​និច្ច ​ដោយ​ត្រូវ​ក្លឹប​ជា​ច្រើន​បណ្ដេញ​ចេញ​ជា​បន្ដ​បន្ទាប់។ ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​នេះ ​ចូល​ដឹក​នាំ​ក្រុម Spurs ​កាល​ពី​រដូវ​កាល​មុន ​ហើយ​ដើម​រដូវ​កាល​នេះ​ក៏​ឃើញ​ថា​លេង​ល្អ​ដែរ តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​បែរ​ជា​បរាជ័យ​មិន​ស្វាង​ទៅ​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT