Jeremy៖ “គ្រប់​គ្នា​កំពុង​សម្លាប់​ទឹកចិត្ត Lenglet ហើយ​ខ្ញុំ​យល់​អារម្មណ៍​នោះ​ច្បាស់”

Clement Lenglet បាន​បង្ក​កំហុស​ដែល​បណ្តោយ​ឲ្យ​ក្រុម Cadiz អាច​តាម​ស្មើ​យក​ ១ ពិន្ទុ​នៅ​បាល់​ចុង​ម៉ោង​ពី​ក្លឹប Barcelona ហើយ​ក៏​មាន​មតិ​រិះគន់​ជា​ច្រើន​ទៅ​លើ​ខ្សែ​ការពារ​រូប​នោះ។

យ៉ាងណាមិញ​ក្រឡេក​មក​ការ​យល់​ឃើញ​របស់ Jeremy Mathieu អតីត​កីឡាករ​នៅ​ក្លឹប Barcelona ដែល​ធ្លាប់​ជួប​ប្រទះ​រឿង​ស្រដៀង​គ្នា​នេះ បាន​និយាយ​ថា​គេ​ពិត​ជា​យល់​អារម្មណ៍​ដ៏​សោក.សង្រេង​របស់​ Lenglet ច្បាស់​ជាង​នរណា​ទាំង​អស់។

ប្រាប់ RAC1 លោក Mathieu និយាយ៖ “ខ្ញុំ​ធ្លាប់​មាន​ពេលវេលា​អាក្រក់​កាល​ពី​ឆ្នាំ​មុន​នៅ Barcelona ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​បរាជ័យ​នៅ Turin គឺ​ជា​កំហុស​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​យល់​ថា​ហេតុអ្វី​គ្រប់​គ្នា​ទម្លាក់​មក​ខ្ញុំ​ប្រៀប​បាន​ខ្ញុំ​ទៅ​នឹង​កីឡាករ​ ១១ នាក់​លេង​លើ​ទីលាន ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា​ឯកា​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ពេល​នោះ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​គ្មាន​នរណា​គាំទ្រ ហើយ​សម្រាប់​ខ្ញុំ​វា​ពុំមែន​ជា​បាល់ទាត់​នោះ​ទេ ដោយ​ពេល​នេះ​ដូច​គ្នា​អ្នក​រាល់​គ្នា​កំពុង​សម្លាប់​ទឹក​ចិត្ត Lenglet ហើយ​ខ្ញុំ​ដឹង​ថា​វា​ជា​អារម្មណ៍​បែប​ណា ដោយ​គេ​មាន​តែ​ព្យាយាម​រក្សា​ចិត្ត​វិជ្ជមាន ហើយ​ផ្លាស់​វា​ឲ្យ​មក​ជា​រឿង​ល្អ​បំផុត​វិញ​ប៉ុណ្ណោះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT