Sevilla ហក់​ឡើង​មក​លេខ ៣ ​នាំ​មុខ​ពិន្ទុ Barcelona ហើយ

នៅ​ការ​ប្រកួត​ជុំ​ទី ២៣ កាល​ពី​យប់​មិញ ក្រុម Sevilla បាន​យក​ឈ្នះ​ទៅ​លើ Osasuna ដល់​ក្នុង​ដី​នៅ​លទ្ធផល ២-០។ ជាមួយ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​បាន​នាំ​ឲ្យ​ក្រុម Sevilla ទទួល​បាន ៣ ពិន្ទុ​នាំ​មុខ Barcelona នៅ​តារាង La Liga បណ្តោះ​អាសន្ន។

ទៅ​មើល​ស្ថិតិ​ប្រកួត ក្រុម​ម្ចាស់ផ្ទះ​មាន​ឱកាស​ស៊ុត ៦ លើក តែ​មិន​ចំ​គោលដៅ​សូម្បី​ ១ ហើយ​គ្រប់គ្រង​បាល់​តែ ៤១ ភាគរយ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្រុម​ភ្ញៀវ ស៊ុត ១០ លើក ចំ​គោលដៅ ៥ លើក ហើយ​បញ្ជូន​បាល់​ជោគជ័យ ៨១ ភាគរយ​នៅ​ការ​ប៉ះ ៥៥៧ ជើង។

គ្រាប់​បាល់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Diego Carlos នៅ​នាទី ១៩ ហើយ​រង់​ចាំ​ដល់​តង់​ទី​ពីរ ​ក្រោយ​បើក​ឆាក​បួន​នាទី​កីឡាករ Luuk de Jong ក៏​បន្ថែម​គ្រាប់​បាល់​ទី​ពីរ ហើយ​ក្រុម​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT