Messi ​ដឹក​នាំ​ប្រធាន​ក្រុម​នៅ La Liga ​ប្រណាំង​កម្មវិធី​ទៅ​ប្រកួត​នៅ​អាមេរិក

Lionel Messi ​ក្នុង​នាម​ជា​ប្រធាន​ក្រុម Barcelona ​នឹង​ចូល​រួម​ជាមួយ​ប្រធាន​ក្រុម​ដទៃ​ទៀត​នៅ La Liga ​ដើម្បី​ទាមទារ​ឱ្យ​សហព័ន្ធ​លុប​បំបាត់​កម្មវិធី​ដែល​នឹង​មាន​ការ​ប្រកួត​១​ប្រកួត​រាល់​ឆ្នាំ​នៅ​ទឹក​ដី​អាមេរិក។

សប្ដាហ៍​មុន ​គម្រោង​ដែល La Liga ​នឹង​លេង​១​ប្រកួត​នៅ​ទឹក​ដី​អាមេរិក ​ត្រូវ​បាន​ប្រកាស​ឡើង ​ដោយ​ភាគី​ខាង​អាមេរិក​ផ្ទាល់​តែ​ម្ដង។ យ៉ាងណាមិញ ​ខាង La Liga ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ព្រោះ​នៅ​មាន​រឿង​ជា​ច្រើន​ត្រូវ​ដោះស្រាយ ​ដូចជា​ក្លឹប​ណា​ដែល​ត្រូវ​ទៅ​ប្រកួត​ជា​ដើម។ ​យ៉ាង​ណា​មិញ ​រំលង​បាន​១​សប្ដាហ៍ ​ពេល​នេះ​ក្លឹប​នៅ La Liga ​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​នោះ​ហើយ។

Messi ​ដែល​ត្រូវ​តែងតាំង​ជា​ប្រធាន​ក្រុម Barca ​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ខាង​លើ​នេះ​ដែរ។ រូបគេ​នឹង​ប្រធាន​ក្រុម​ដទៃ​ទៀត​នៅ La Liga ​នឹង​ចាប់​ផ្ដើម​ប្រជុំ​គ្នា​លើ​បញ្ហា​នេះ ​ហើយ​នឹង​សរសេរ​លិខិត​ដាក់​ស្នើ​ទៅ​ខាង​ប្រធាន​សហព័ន្ធ​ផ្ទាល់​តែ​ម្ដង។ ការ​មិន​ពេញ​ចិត្ត​នោះ​កើត​ឡើង ដោយសារ​តែ​ក្លឹប​ទាំង​អស់​គិត​ថា​មិន​យុត្តធម៍​សម្រាប់​ពួកគេ​ឡើយ ដែល​ត្រូវ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ​ចោល​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ស្រុក៕ប្រភព៖ dailymail

  • Messi ​ដឹក​នាំ​ប្រធាន​ក្រុម​នៅ La Liga ​ប្រណាំង​កម្មវិធី​ទៅ​ប្រកួត​នៅ​អាមេរិក