(វីដេអូ) Ronaldo ហក់​តែត​ពីរ​គ្រាប់​បញ្ចូល​ទី​ឲ្យ Juventus យក​ឈ្នះ Crotone យប់មិញ

ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirlo គឺ​សេះ​បង្កង់ Jvuentus ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​នៅ​យប់​មិញ តាម​រយៈ​លទ្ធផល​យក​ឈ្នះ ៣-០ ទៅ​លើ​ក្រុម Crotone។ ការ​ប្រកួត​ជុំ​ទី ២២ បាន​នាំ​ឲ្យ Juventus មាន ៤៥ ពិន្ទុ (នៅ​ក្រោយ​គេ ១ ជុំ) ចាញ់ ៨ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Inter Milan។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ឃើញ​ថា Jvuentus ស៊ុត​ដល់​ទៅ ២៧ លើក ចំ​គោលដៅ ៨ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៦០ ភាគរយ ធៀប​នឹង​ក្រុម​ភ្ញៀវ​ស៊ុត ១៥ លើក ចំ​គោលដៅ ២ លើក​គត់។

គ្រាប់​បាល់​ពីរ​គ្រាប់​ដំបូង​កើត​ឡើង​តាម​រយៈ​ការ​តែត​របស់ Ronaldo នៅ​នាទី ៣៨ និង ៤៥+១ ហើយ​ប៊ិះ​តែ​រក​បាន Hat-Trick មុន​បិទ​តង់​ទី​មួយ តែ​ធ្វើ​មិន​បាន។ រហូត​មក​ដល់​តង់​ទី​ពីរ Juventus នៅ​តែ​បន្ថែម​សម្ពាធ​ទៅ​លើ Crotone ហើយ​បន្ត​ស៊ុត រហូត​ដល់​នាទី ៦៦ ទើប Weston McKennie រក​បាន​គ្រាប់​បាល់​ទី ៣ រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT