West Ham ​យក​ឈ្នះ Spurs ​២-១ ​ឡើង​ឈរ​លេខ​៤​ក្នុង Premier League ​

​ក្រុម West Ham ​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ២-១ ​ដើម្បី​កក់​កៅអី​ក្នុង​តំបន់ Top4 ​បាន​សម្រេច​ហើយ​កាល​ពី​យប់មិញ​នេះ​។

​ក្រោម​ការ​ដឹក​នាំ​របស់​លោក David Moyes ​ក្រុម West Ham ​លេង​កាន់​តែ​ល្អ​ឡើង​ហើយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Spurs ​របស់​លោក Jose Mourinho ​បាន​ទៀត​ក្នុង​លទ្ធផល ​២-១។ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ ​Michail Antonio និង Lingard ​។ ​ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម Spurs ​វិញ រក​បាន​ដោយ ​Lucas Moura ​។

​ការ​ទទួល​បាន​៣​ពិន្ទុ​នេះ ​ក្រុម West Ham ​បាន​ហក់​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង Premier League ​ហើយ ​ដោយ​ទម្លាក់​ក្រុម Chelsea ​ឱ្យ​មក​លេខ​៥​វិញ។ ​នេះ​ជា​សញ្ញា​ល្អ​បំផុត​មួយ​សម្រាប់​ក្រុម​របស់​លោក Moyes ​ព្រោះ​គោលដៅ​របស់​ក្រុម​មួយ​នេះ ​គឺ​ចង់​រក្សា​ខ្លួន​ក្នុង​តំបន់ Top4 ​នេះ​តែ​ម្ដង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT