រវាង De Gea និង Henderson មាន​មួយ​នឹង​ត្រូវ​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​នេះ

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ចុះ​ផ្សាយ​ថា ក្លឹប​បិសាច​ក្រហម Manchester United ​បាន​គ្រោង​ទុក​រួច​ជា​ស្រេច​ហើយ ថា​នឹង​លក់​ចេញ​រវាង David de Gea ឬ Dean Henderson ពោល​គឺ​មាន​មួយ​នឹង​ត្រូវ​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១។

អ្នក​ចាំ​ទី​ទាំង​ពីរ​កំពុង​ប្រជែង​គ្នា​ជា​ខ្លាំង​នៅ​រដូវ​កាល​នេះ ដើម្បី​ដណ្តើម​យក​តំណែង​ដៃ​ទី​មួយ ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer។ សម្រាប់ De Gea គេ​បង្ហាញ​ខ្លួន​បាន ២២ ប្រកួត រី​ឯ Henderson ទើប​បាន ៣ ប្រកួត​ប៉ុណ្ណោះ។

ប្រភព​ពី TheSun ចុះ​ផ្សាយ​ថា ដោយសារ​តែ​តំណែង​អ្នកចាំទី​ហាក់​មិន​ទាន់​ផ្លែ​ផ្កា​ល្អ​នៅ​ឡើយ ក៏​សម្រេច​ឲ្យ​លោក Ole មាន​ចិត្ត​ចង់​លក់​ចេញ​មួយ​រវាង​អ្នក​ទាំង​ពីរ ហើយ​នឹង​អាច​យក​អ្នក​ថ្មី​ណា​ម្នាក់​មក​ចូលរួម។

បញ្ជាក់​ថា​កុងត្រា​របស់ De Gea មាន​សុពលភាព​ដល់​ឆ្នាំ ២០២៣ ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​គេ​រមែង​បង្ក​កំហុស​ជា​រឿយៗ ដោយ​រាប់​ទាំង​គ្រា​ពេល​ប៉ះ Everton ថ្ងៃ​មុន​ផង។ រី​ឯ Henderson ​ជានិច្ចកាល​ឲ្យ​តែ​មាន​ឱកាស គេ​ហាក់​ធ្វើ​បាន​ល្អ​ច្រើន ដោយ​កន្លង​ទៅ​នេះ​ពេល​ប៉ះ Real Sociedad គេ​ក៏​ជា​ចំណែក​ក្នុង​ជ័យជម្នះ ៤-០ ផង​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT