Real Madrid ​មាន​ទឹក​មាត់​លេប ​ក្រោយ​ពី​ឈ្នះ Valladolid ​

ក្រុម Real Madrid ​ចាប់​ផ្ដើម​មាន​ទឹក​មាត់​លេប​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​ក្នុង​លទ្ធផល ១-០ ​ស្រប​ពេល​ក្រុម​កំពូល​តារាង AT Madrid ​​វិញ​បែរ​ជា​បរាជ័យ​សប្ដាហ៍​នេះ​។

​១​គ្រាប់​របស់​ក្រុម​លោក Zidane ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ Casemiro ​នៅ​នាទី​៦៥ ក្រោយ​ពី​រូបគេ​ខកខាន​ឱកាស​ល្អ​ៗ​ជា​ច្រើន​។ ​ក្រុម ​Real Madrid ​ត្បិត​តែ​មាន​បញ្ហា​កីឡាករ​របួស​ច្រើន​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រក្សា​សំណាញ់​ទី​បាន​រហូត​ដល់​ចប់​ការ​ប្រកួត ​យក​៣​ពិន្ទុ​ទៅ​ផ្ទះ​វិញ។ ​ការ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​កាន់​តែ​កៀក​ជាមួយ​ក្រុម​កំពូល​តារាង AT Madrid ​ផង​ដែរ។

​នៅយប់មិញ​នេះ AT Madrid ​បាន​ចាញ់ Levante ​២-០។ ​ដូច្នេះ​ពួកគេ​បាត់​៣​ពិន្ទុ​ទៅ​ហើយ។ ​ពេល​នេះ AT Madrid ​នៅ​ឈរ​កំពូល​តារាង​មាន​៥៥​ពិន្ទុ ​ឆ្លង​កាត់​២៣​ប្រកួត ស្រប​ពេល Real Madrid ​វិញ ​មាន​៥២​ពិន្ទុ ​ឆ្លង​កាត់​២៤​ប្រកួត៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT