មិន​គួរ​ឱ្យ​ជឿ AT Madrid ​ចាញ់ Levante ​២-០ ​

​ក្រុម Atletico Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Levante ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌ La Liga ​យប់មិញ​នេះ​។

​លេង​នៅ​ក្នុង​ដី​ខ្លួន​ឯង​ផង ​ក្រុម AT Madrid ​បែរ​ជា​ភ្លាត់​ឱ្យ​ក្រុម Levante ​នាំ​មុខ​នៅ​នាទី​៣០ ​ដោយ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Hermoso ​។ ​ក្រោយ​ពី​ក្រុម​ភ្ញៀវ​បើក​ការ​នាំ​មុខ​នេះ​ហើយ ​ក្រុម​របស់​លោក Simeone ​ក៏​ព្យាយាម​សម្រុក​វិញ​ដែរ ​តែ​មិន​បាន​សម្រេច​ឡើយ ​ហើយ​ថែម​ទាំង​ត្រូវ​គេ​រក​បាន​១​គ្រាប់​បន្ថែម​ទៀត ​ដោយ De Frutos ​នៅ​នាទី​៩០+៥។

​បរាជ័យ ២-០ ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម AT Madrid ​បន្ដ​ឈរ​នៅ​កំពូល​តារាង​ដដែល តែ​គម្លាត​ពិន្ទុ​ចាប់​ផ្ដើម​ថយ​ហើយ។ ​ក្រុម​មួយ​នេះ ​នៅ​សល់​គម្លាត​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ជាមួយ​ក្រុម Real Madrid ​និង​១​ប្រកួត​ក្នុង​ដៃ​ទៀត​ដែរ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT