Arteta ​ថា Man City ​ពេល​នេះ​ជា​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​ហើយ​

​Mikel Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​ក្រុម Manchester City ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​ក្រុម​ល្អ​ជាង​គេ​នៅ​តំបន់​អឺរ៉ុប​ទៅ​ហើយ។

​Arteta ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Arsenal ​ប៉ះ​ជាមួយ​ក្រុម Man City ​នៅ​ថ្ងៃ​អាទិត្យ​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​ការ​ទាមទារ​ពិន្ទុ​ណាស់​ដើម្បី​ហក់​ឡើង​ចំណាត់​ថ្នាក់​បន្តិច ខណៈ​ដែល​ក្រុម Man City ​វិញ​នោះ​ពួកគេ​ដាច់​ដល់​ទៅ​១០​ពិន្ទុ​ហើយ​ឈរ​នៅ​លើ​កំពូល​តារាង​យ៉ាង​មាន​សុវត្ថិភាព។

​​រំលឹក​ថា​ក្រុម Man City ​បាន​ឈ្នះ​ការ​ប្រកួត​១៧​ប្រកួត​ជាប់​គ្នា​មក​ហើយ​គ្រប់​កម្មវិធី​ទាំង​អស់។ ​ប្រកួត​ចុង​ក្រោយ​ដែល​ពួកគេ​ខាត​ពិន្ទុ​នោះ​គឺ​ស្មើ​ជាមួយ​ក្រុម West Brom ​ក្នុង​លទ្ធផល ១-១ ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០២១ ​និង​ចាញ់​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០២០ ក្រោម​ថ្វី​ជើង​ក្រុម Spurs ​ក្នុង​លទ្ធផល ២-០៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT