Klopp ​ជឿ​ថា​បើ​អត់​កូវីដ​ទេ Liverpool ​នឹង​ជាប់​ជាមួយ Man City ​

​ក្រុម Liverpool ​បាន​ដក​ខ្លួន​ពី​ការ​ប្រជែង​ពាន​រង្វាន់ Premier League ​នា​រដូវ​កាល​នេះ​ហើយ​ទៅ​ហើយ ​ក្រោយ​ពី​បរាជ័យ​ផ្ទួន​ៗ​គ្នា ​ធ្វើ​ឱ្យ​គម្លាត​ពិន្ទុ​ពី​កំពូល​តារាង​ឆ្ងាយ​ខ្លាំង​មែនទែន។

​ទន្ទឹម​គ្នា​នេះ​ដែរ លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម ​បាន​អះអាង​ថា​កីឡាករ​របួស ដោយសារ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ ស្រប​ពេល​មេរោគ​កូវីដ​១៩​ថែម​មក​មួយ​ជាន់​ទៀត​នោះ ធ្វើ​ឱ្យ​ក្រុម​ខ្លួន​លេង​មិន​ល្អ​នោះ​ទេ។ ​តែ​រដូវ​កាល​នេះ បើ​សិន​ជា​មិន​មាន​រឿង​រ៉ាវ​ទាំង​នេះ​កើត​មាន​ទេ ​នោះ​ក្រុម Liverpool ​នឹង​កៀក​ពិន្ទុ​ក្រុម Man City ​ប្រជែង​ពាន​ជាក់​ជា​មិន​ខាន។ ​

រំលឹក​ថា​តាំង​ពី​បើក​រដូវ​កាល​មក ​កីឡាករ​ក្រុម Liverpool ​ច្រើន​នាក់​មែនទែន​បាន​រង​របួស ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ព្យាបាល​ថែម​ទៀត។ ​ជាក់​ស្ដែង​ដូចជា​ Virgil van Dijk, Joe Gomez ​និង​ Joel Matip ​ជា​ដើម​ដែល​សុទ្ធ​តែ​ជា​កីឡាករ​ជម្រើស​ដំបូង ​បាន​រង​របួស​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT