កូន​ហង្ស ៦ រូប​របួស ​នាំ​ឲ្យ Liverpool ទំនង​រៀប​ឈុត ១១ រូប​បែប​នេះ​នៅ​ជំនួប Merseyside Derby

ក្រុម​ហង្ស​ក្រហម Liverpool នឹង​បើក​ការ​ប្រកួត​ទល់​ក្រុម​ស្ករ​គ្រាប់ Everton ដែល​ជា​ជំនួប Merseyside Derby នៅ​ឯ​កីឡដ្ឋាន Anfield នា​វេលា​ម៉ោង ១២:៣០ នាទី​ព្រឹក​ឈាន​ចូល​ថ្ងៃ​ទី ២១ ​កុម្ភៈ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត មតិ​ជា​ច្រើន​ជឿ​ថា​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp នឹង​អាច​យក​ជ័យជម្នះ ក្រោយ​ពី​មើល​ឃើញ​ការ​លេង​ដ៏​ល្អ​របស់​ពួក​គេ​នៅ UCL ថ្ងៃ​មុន​ពេល​យក​ឈ្នះ Leipzig ២-០។

ប៉ុន្តែ​សមាសភាព​កីឡាករ​ហង្ស​ដែល​របួស​ដល់​ទៅ ៦ រូប​ក៏​ជា​បញ្ហា​ដែរ អ៊ីចឹង​តើ​ការ​រៀប​ឈុត ១១ រូប​រាត្រី​នេះ​អាច​នឹង​ប្រើប្រាស់​ដោយ​របៀប​ណា?

តាម Sportsmole ដែល​សម្គាល់​ឃើញ​ថា​អ្នក​របួស​មាន​ដូច​ជា Diogo Jota, Joel Matip, Joe Gomez, Virgil van Dijk, Fabinho និង James Milner បែប​ហ្នឹង​នាំ​ឲ្យ​ការ​រៀប​ប្រព័ន្ធ​លេង ​អាច​នឹង​កើត​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Fabinho

ខ្សែ​ការពារ: Robertonson, Henderson, Kabak, Arnold

ខ្សែ​បម្រើ: Wijnaldum, Thiago, Jones

ខ្សែ​ប្រយុទ្ធ: Mane, Firmino និង Salah

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT